ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​​​បុក​អ្នក​ថ្មើរ​ជើង​ដួល​បាក់.ក​ស្លាប់​​ខ្លួន​ឯង​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​ស្រវឹង​​ជោក​​​ម្នាក់​ជិះ​​​ម៉ូតូ​​ទៅ​បុក​អ្នក​ថ្មើ​រ​ជើង​​ចំ​ពី​ក្រោយ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​ដួល​បាក់​.ក​​ស្លាប់​ខ្លួន​ឯង​នៅ​នឹង​កន្លែង​ ចំណែក​​អ្នក​ដើរ​​របួស​បាក់​ជើង​ម្ខាង​ត្រូវ​បាន​​ដឹក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​បាត់​ដំបង ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៤ សីហា ២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៩ ​ស្ថិត​ក្នុង​ភូមិ​ក្បាល​​ទំនប់ ឃុំ​អូរ​សំព័រ ​ស្រុក​ម៉ាឡៃ។

លោក​វរ​សេនីយ៍​​​​ត្រី សៅ ប៊ុន អធិ​ការ​​នគរ​បាល​​ស្រុក​ម៉ាឡៃ ​បាន​ឱ្យ​​ដឹង​ថា អ្នក​​បើក​​ម៉ូតូ​​ឈ្មោះ​ថិត រដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ​ស្រុក​ម៉ាឡៃ ​បាន​បាក់.ក​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ ។ ចំណែក​​អ្នក​​ដើរ​ឈ្មោះ​សួង ធល់ ភេទ​ស្រី អាយុ​​៤៩​ឆ្នាំ ​​មាន​ទីលំនៅភូមិ​កើត​ហេតុ​​ខាង​លើ​រង​របួស​បាក់​ជើង​ស្តាំ​ត្រូវ​​បាន​បញ្ជូន​​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​បាត់​ដំបង ។

តាម​សម្តី​​​សាក្សី​ដែល​​ឃើញ​ហេតុ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​​ថា មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​​១​គ្រឿងបើក​​​ដោយ​យុវ​ជន​ម្នាក់​ពី​​កើត​ទៅ​លិច​​ក្នុង​ល្បឿ​នលឿន​​ទំនង​ជា​ស្រវឹង​ផង ក៏​ជិះ​ទៅ​កៀក​នឹង​ចិញ្ចើម​​ថ្នល់​​​បុក​អ្នក​​​ដើរ​ចំពី​ក្រោយ​ពេញ​ទំហឹង​​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕