ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​​​បក្សី​ហើរ​​​បុក​ធ្លាយ​ក្បាល​​យន្ត​ហោះ​

13 ឆ្នាំ មុន

​​​​​យន្ត​​​​​ហោះ​ដឹក​​​អ្នក​ដំណើរ​​​មួយ​គ្រឿង​​​របស់​ក្រុម​​​​​​ហ៊ុន​​​​អាកាស​ចរណ៍​​​ ​យូណាយ​ធីត​ អែ៊រ​ឡាញ ត្រូវ​​បក្សី​​មួយ​ក្បាល​​​ហើរ​បុក​​​​ក្បាល​​ ខណៈ​​​កំពុង​​​ចុះ​ចត​​នៅ​ឯ​អាកា​ស​យានដ្ឋាន​ក្រុង​​​ដេនវើ​ កាល​ពី​ថ្ងៃទី​​១​ សីហា ​​ប៉ុន្តែ​​​សំណាង​ល្អ​​​​​ដែល​​យន្ត​​ហោះ​​​អាច​​ចុះ​​​ចត​បាន​​​​​​ដោយ​សុវត្ថិ​ភាព​​​ ។​

​​​អ្នក​ឯ​ក​ទេស​​ផ្នែក​​​ហោះ​ហើរ​​បាន​បញ្ជាក​់​ថា ​​ក្បាល​យន្ត​ហោះ​​​​ជា​ផ្នែក​​ដ៏​ងាយ​​​ស្រួល​​ដែល​បក្សី​​​​អាច​ហើរ​​​​បុក​ ព្រោះ​​​បរិវេណ​​​នោះ​​​គ្មាន​ម៉ាស៊ីន​​ និង​បក្សី​​​ដែល​បុក​​​អាច​​ជា​ក្ងាន​ ឬ​ទា​​​​ ។​ ​កន្លង​មក​​​​​​មាន​សត្វ​​​​​បុក​យន្ត​ហោះ​​​កើ​ត​ឡើង​​ជា​រឿយ​ៗ​ ​។ មាន​​ករណី​​​នេះ​ ១៧៩៣​លើ​ក​ ក្នុង​​ឆ្នាំ​​១៩៩០ ​កើន​ដល់​​​៩.៦២២​លើក​ ​ក្នុង​ឆ្នាំ​​២០១០ ​។ បក្សី​​​ប្រហែល​ ​៩៧,៥% និង​​៧០%​​ នៃ​​​ហេតុ​​ការណ៍​​ហើរ​​​បុក​​​​​យន្ត​​​ហោះ​កើត​ឡើ​ង​នៅ​លើ​លំ​ហ​​​ ក្នុង​កម្រិត​​មិន​ដល់​​​១៥០​​ម៉ែត្រ។​

​​មាន​ការ​ប៉ាន់​​ប្រមាណ​​​ថា ​ការ​ហើ​រ​បុក​​​ទាំង​នេះ ​​​​បង្ក​​​ការ​​ខូច​ខាត​​ក្នុង​​តម្លៃ​ប្រហែល​​៦០០​​លាន​ដុល្លារ​​ និង​មាន​​​អ្នក​ស្លាប់​​​ជាង​​២១៩​នាក់​ នៅ​​ទូទាំង​​​ពិ​ភព​លោក​​ ដែ​ល​បង្ក​​​ឡើង​​​ដោយ​បក្សី​​​ហើរ​​បុក​​​យន្ត​ហោះ​​​ចាប់​តាំង​ពី​ឆ្នាំ​​១៩៨៨ មក​​ ៕