លោកហ្គ្រេ ធ័រន័រ អាយុ៤១ឆ្នាំ ជនជាតិអង់គ្លេស ជាមនុស្សចម្លែក ព្រោះស្បែកអាចទាញពន្យឺតបាន ហើយលោកមានមោទនភាពលើស្បែកអច្ឆរិយរបស់ខ្លួនដែលអាចទាញយឺតតាមចិត្ត រួមទាំងអាចប្រើស្បែកច្នៃជាវត្ថុផ្សេងៗបាន ។
សារព័ត៌មានបរទេសបញ្ជាក់ថា លោកហ្គ្រេ មានស្បែកបែបនោះដោយសារភាពខុសប្រក្រតីនៃរាងកាយ និងចាត់ទុកថា កម្រប្រទះឃើញ ។ លោកបញ្ជាក់ថា ស្បែករបស់លោកស្តើងជាងស្បែកមនុស្សទូទៅដល់ទៅ២ដង និងបានប្រទះឃើញស្បែកមានលក្ខណៈខុសប្រក្រតីតាំងពីអាយុ៣ឆ្នាំ ។ ឪពុកធំធ្លាប់ទាញស្បែកដូចកៅស៊ូរបស់លោកបង្ហាញមិត្តភក្តិ និងធ្វើឱ្យមនុស្សគ្រប់រូបតែងមានអារម្មណ៍ថា ជារឿងចម្លែក ។
លោកធ័រន័រ ធ្លាប់បង្ហាញសមត្ថភាពដ៏ចម្លែកនេះ នៅក្នុងកម្មវិធី «Britian Got Talent» កាលពីឆ្នាំមុន ។បច្ចុប្បន្នលោកធ័រន័រជាតារាសម្តែងរបស់«ក្រុមមនុស្សចម្លែក» ជាបុគ្គលអច្ឆរិយដែលបង្ហាញពីសមត្ថភាពនៅទីក្រុងឡុង ៕





ចែករំលែកព័តមាននេះ