ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​​​យន្ត​ស្វ័យ​​ប្រវត្តិ​​​បញ្ជាដោយ​ទូរ​ស័ព្ទ​​​​អាយ​ហ្វូន​

13 ឆ្នាំ មុន

ក្រុម​ហ៊ុន​​​​ស៊ុយ​​​​ដូ​បាស៊ី​ ហេវ​វី ​អ៊ីនដា​ស្ទ្រី របស់​ប្រទេស​​​ជប៉ុន​​ បាន​ផលិត​​​មនុស្ស​​​យន្ត​​​​ដំឡើង​​​ដោយ​​ឧប​ករណ៍​​ស្វ័យ​ប្រវត្តិ​​​ ដោយ​មាន​កាំ​​​ភ្លើង​​​​អាច​បាញ់​​​គ្រាប់​​ប៊ី​ប៊ី​ បាន​​ជាង​​៦.៦០០​គ្រាប់​ក្នុង​មួយ​នាទី​​ និង​​​​ប្រព័ន្ធ​បញ្ជា​​​ដំណើ​រ​ការ​​​ដោយ​ទូរ​ស័ព្ទ​​​អាយ​ហ្វូន​​។​​របាយ​ការ​ណ៍​​​បញ្ជាក់​ថា ​មនុស្ស​​​យន្ត​នេះ​​មាន​កម្ពស់​​​១៣​ហ៊្វុត​ ឬ​​​៣,៩​ម៉ែត្រ​​ អាច​បញ្ជា​​បាន​ជា​ច្រើន​​ប្រព័ន្ធ​​​​​ រួម​ទាំង​ប្រព័ន្ធ​បញ្ជា​នៅ​ផ្នែក​​ខាង​ក្រៅ​​​​ពី​ទូរ​ស័ព្ទ​​​អាយ​ហ្វូន​​ ដោយ​ប្រើ​​​សញ្ញា​​​​​៣G​ ឱ្យ​មនុស្ស​យន្ត​មាន​​ចល​នា​​ និង​បាញ់​គ្រាប់​ប៊ី​ប៊ី​បាន ។​

​ក្រៅ​ពី​នេះ​​​មនុស្ស​​យន្ត​​នោះ​នឹង​មាន​លក្ខណៈ​​​​ងាយ​ស្រួល​​​ក្នុង​ការ​ធ្វើ​​​ចល​នា​ ព្រោះ​មាន​​ជើង​ភ្ជាប់​​​ដោ​យ​កង់​​​ចំនួន​៤​ ធ្វើ​ចល​នា​​ក្នុង​​ល្បឿន​​​លឿន​​​ដល់​ទៅ​​​៦,៥​ម៉ៃ​​ ឬ​​១០​គីឡូ​ម៉ែត្រ​​​ក្នុង​មួយ​​ម៉ោង​ ។មនុស្ស​យន្ត​​​នោះ ​បាន​បង្កើត​​កាល​ពី​ឆ្នាំ​​​២០១០​ និង​លក់​​​ក្នុង​​តម្លៃ​​​ប្រហែល​​៩០០.០០០​ផោន​​ ​ក្នុង​​​មួយ​គ្រឿង​​ ​៕