AFPផ្សាយឱ្យដឹងថា រដ្ឋអូរីហ្គន(Oregon) នៅភាគខាងលិចសហរដ្ឋអាមេរិក មានឱកាសដល់ទៅ៤០% នឹងកើតមានការរញ្ជួយដីដ៏ធ្ងន់ដូចគ្នាដែលកើតឡើងនៅជប៉ុន កាលពីឆ្នាំ២០១១ ក្នុងរយៈពេល៥០ឆ្នាំខាងមុខ ។ តំបន់ឆ្នេរភាគខាងលិចឆៀងខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិកចាប់ពីបរិវេណព្រំប្រទល់រដ្ឋអូរីហ្គន កាលីហ្វ័រនីញ៉ា រហូតទៅដល់ក្រុងវ៉េនគូវើ ប្រទេសកាណាដា ធ្លាប់មានរញ្ជួយដីមានកម្លាំងពី ៨,៧ ទៅ៩,២ រិកស្ទ័រ រួចមកហើយចំនួន១៩លើក ក្នុងរយៈពេលប្រហែល១០.០០០ ឆ្នាំ ។ នេះបើតាមការបង្ហើបឱ្យដឹងពីអ្នកស្រាវជ្រាវមហាវិទ្យាល័យរដ្ឋអូរីហ្គន ។
តាមការស្រាវជ្រាវពីអ្នកជំនាញផ្នែកធរណីវិទ្យា សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា មានឱកាសដល់ទៅ៤០% នឹងកើតមានរញ្ជួយដីដ៏ធំនៅទីក្រុងខូសបេ ក្នុងរយៈពេល៥០ឆ្នាំ ខាងមុខ និងអាចមានកម្លាំងខ្លាំងដល់ទៅ៩,០រិកស្ទ័រ ស្មើនឹងរញ្ជួយដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឆ្នេរសមុទ្រប្រទេសជប៉ុន កាលពីថ្ងៃទី១១ មីនា ២០១១ បង្កឱ្យមានរលកយក្សស៊ូណាមីសម្រាប់ប្រជាជនដល់ទៅ១៩.០០០នាក់ ។
អ្វីដែលគួរឱ្យបារម្ភគឺរដ្ឋអូរីហ្គន មានការត្រៀមខ្លួនក្នុងការទប់ទល់គ្រោះវិបត្តិតិចជាងជប៉ុន ែដលជាដែនដីជួបនឹងការរញ្ជួយដី ច្រើនបំផុតនៅលើពិភពលោក ។លទ្ធផលស្រាវជ្រាវរបស់មហាវិទ្យាល័យរដ្ឋអូរីហ្គនលើកនេះ ចាត់ទុកថាមានភាពប្រាកដប្រជាច្រើនបំផុត ព្រោះបានចំណាយពេលប្រមូលទិន្នន័យយូរដល់ទៅ១៣ឆ្នាំ រួមទាំងត្រួតពិនិត្យដីគំរូ ដើម្បីបញ្ជាក់ពីការកើតរញ្ជួយដីក្នុងពេលអតីតកាល ។
ជនជាតិអាមេរិក នៅក្នុងរដ្ឋអូរីហ្គន ក៏មានការតំណាលរឿងទាក់ទងនឹងការរញ្ជួយដីដ៏ធំដែលកើតឡើងកាលពីឆ្នាំ១៧០០ ដងដែរ។ការត្រៀមទប់ទល់នឹងការញ្ជួយដីកា្លយជាប្រធានបទសំខាន់ផ្នែកនយោបាយក្នុងរដ្ឋអូរីហ្គន ដោយក្រុមអ្នកគាំទ្របានក្រើនរំលឹកថា ប្រសិនមានការកើតរញ្ជួយដីដ៏ធំដូចការរំពឹងទុក សាលារៀន និងអគារផ្សេងៗជាច្រើនកន្លែងគឺមិនអាចទប់ទល់បានទេ៕
ចែករំលែកព័តមាននេះ