ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំរី​​​ទឹក​​​អាយុ​​​​​វែង​បំផុត​​​​​លើ​ពិ​ភព​លោក​​​​​ងាប់​​​ក្នុង​អាយុ​​​62ឆ្នាំ​

13 ឆ្នាំ មុន

AFP ​ផ្សាយ​​​ឱ្យ​ដឹង​​ថា ​​ដុនណា​ (Donna) អាយុ​​​​វែង​បំផុត​​​នៅ​លើ​​​ពិភព​លោក​​ បាន​ងាប់​​កាល​ពី​​ថ្ងៃ​ទី​​​១ សី​ហា​ ​​​ដោយ​​មាន​​​អាយុ​​​៦២​ឆ្នាំ​​ ។​ ​ដុនណា ​ជា​សត្វ​​​​​​​រស​​់​នៅ​​​ក្នុង​​ឧ​ទ្យា​ន​​​សត្វ​​​ម៉េស​ហ្គ័រ​​ ផាក​​ អ៊ែន​​ បូដានិក​ ​ហ្គារ៍​​ដេន​​ ​​នៅ​ទី​ក្រុង​​​​​​អីុ​​​វ៉េន​​​ស្វ៊ីល​ រដ្ឋ​​ឥណ្ឌា​​ណា​​​​ សហរដ្ឋ​អាមេ​រិក​​។

​លោក​​​អា​ម៉ូស​​ ម័រ​​​រីស​​ នាយក​​​ឧទ្យា​ន​​សត្វ​បាន​បញ្ជាក់​​​​នៅ​ក្នុង​​​សេច​ក្តី​​​ថ្លែង​​ការ​ណ៍​​​​កាល​ពី​​ថ្ងៃទី​​១​ សី​ហា​​ ​​ថា ​«យើង​​​មាន​ការ​សោក​ស្តាយ​​​យ៉ាង​ក្រៃ​លែង​​​ដែល​​​​​ប្រកាស​​ថា ដុន​ណា​​​​ ជា​ដំ​រី​​​​ដែល​ស្ថិត​​​ក្រោម​​​ការ​ថែ​ទាំ​របស់​​​មនុស្ស​​​ និង​មាន​អាយុ​​​វែ​ង​បំផុត​​​នៅ​លើ​ពិ​ភព​លោក​ ប៉ុន្តែ​​​វា​បាន​​​ងាប់​​កាល​ពី​​​ព្រឹក​​ថ្ងៃ​ទី​​១ សី​ហា​ ​ដោយ​សារ​មាន​ជំងឺ​​​រលាក​​សន្លាក់​​​​ធ្ងន់​​​​»។

​ដុនណា បាន​ចាប់​​​កំណើត​​នៅ​​​​​ឧ​ទ្យាន​​​សត្វ​​​មេម​​ហ្វ៊ីល កាល​ពី​ឆ្នា​​​១៩៥១​ និង​ត្រូវ​​​​ផ្លាស់​​​​​ទៅ​រស់​នៅ​​​​ឯ​សួន​សត្វ​​​ម៉េស​ហ្គ័រ​​​ផាក កាល​ពី​ថ្ងៃ​ទី​​​៧ ​សី​ហា​ ​​១៩៥៦ ។​ ​វា​បាន​​​ផ្តល់​​​កំណើត​​​ឱ្យ​កូន​ចំនួន​​​​​៨​ក្បាល​​ និង​រស់​នៅ​​ក្នុង​សួន​​សត្វ​​​នោះ​ក្នុង​រយៈ​ពេល​​យូរ​ ។​  ​ជា​ធម្ម​តា​​​​ដំរី​​​ទឹក​​​ ​​មាន​អាយុ​​​មិន​លើ​ស​ពី​​៤០ឆ្នាំ​​​​ទេ ក្នុង​​​ពេល​រស់​​នៅ​​​ជា​លក្ខ​ណៈ​​ធម្ម​ជាតិ​​​ និង​មិន​​​លើស​​​ពី​​៥០​ឆ្នាំ ​​ប្រសិន​បើ​​​​ស្ថិត​​ក្រោម​ការ​​​ថែ​​រក្សា​​​របស់​មនុស្ស​ ។​