ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេរ​ដំណែង​​​ខ្មែរ​ក្រហម ហោ ណាំហុង ៖ ការ​ធ្វើ​នយោ​បាយ​ភាវូបនីយ​កម្ម​តុលា​ការ​​គឺជា​ទង្វើ​សម​ស្រប​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ  ៖ ការ​​ផ្តល់​​សក្ខីកម្ម​​នៅ​សវនាការ​​ក្នុង​សាលា​​ក្តីខ្មែរ​ក្រហម​​នា​ប៉ុន្មាន​​ថ្ងៃ​កន្លងមក​នេះ  ឈ្មោះ​របស់​លោក​​​ហោ ណាំហុង ​លោក​គាត ឈន់  ​រហូត​ដល់​​​សម្តេច​ឪ សម្តេច​​​ម៉ែ  ត្រូវបាន​​​លើក​យក​មក​​និយាយ​​ដោយ​​មាន​​​​ការ​ចោទ​​ថា លោក​​​​ឧបនាយករដ្ឋមន្ត្រី​​​​ហោ ណាំហុង  ជាអ្នក​​ទទួល​ខុស​ត្រូវ​​នៅ​​​ជំរំ​ឃុំ​ខ្លួន​​​បឹងត្របែក​​ ។ ​ ​ការ​​​ចោទ​​នេះ​មិន​មាន​អ្វី​​​ថ្មី​នោះទេ ​ហើយ​​អ្វីដែល​ត្រូវ​បាន​​​កត់​សម្គាល់​​​នាពេល​កន្លងមក​នោះ ​គឺ​លោក​​​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំហុង ​តែងតែ​​បាន​ឈ្នះក្តី​​លើការ​ចោទ​ប្រកាន់​​​នេះ ​តាម​ផ្លូវ​​តុលាការ​​ក្នុង​ស្រុក និង​​នៅតុលាការ​​ប្រទេស​បារាំង។​

​ដោយសារ​តែមានការ​​ទូង​ស្គរ​សាជាថ្មី​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្រៅ​​ស្រុក​មួយ​​ចំនួន​​ជុំ​វិញ​ការផ្តល់​​សក្ខីភាព​​នោះ​ នៅ​ថ្ងៃទី​២ សីហា  លោក​ឧបនាយក​រដ្ឋមន្ត្រី​​​​ហោ ណាំហុង ​ បាន​​​ចេញ​ផ្សាយ​​មតិខ្លី​មួយ​របស់​លោក​​ឆ្លើយ​តប​ទៅ​នឹង​​អ្វី​ដែល​បាន​​ចោទ​​​ប្រកាន់​​មក​លើ​រូប​លោក​​​សាជាថ្មី​នេះ ដែល​លោក​បាន​ចាត់ទុក​ថា​ គឺជា​ការប៉ុនប៉ង​​ធ្វើ​នយោ​បាយ​​ភាវូបនីយកម្ម​​តុលាការ ឬបង្ក​​ឱ្យ​មាន​​ការខ្វែងគំនិត​​គ្នា​ដែល​​ជាទង្វើ​​មិន​សមស្រប​ទេ ។ ​លោក​បាន​បញ្ចប់​​​​ដោយ​​សង្ឃឹម​​ថា នៅ​ថ្ងៃណា​​​មួយ​នឹង​​រកឃើញ​យុត្តិ​ធម៌​​ និង​កេរ​ដំណែល​​ខ្មែរ​ក្រហម​​ដែល​នឹង​ត្រូវ​បោះ​​ចោល​​ទៅ​​ក្នុង​ធុងសំរាម​​​ប្រវត្តិ​សាស្ត្រ​ដោយ​លែងមាន​អ្នក​​ការពារ ឬការ​ខ្វែង​គំនិតគ្នា​ទៀត ។​

​ក្រុម​អ្នក​វិភាគ​​​​បាន​មើលឃើញ​ថា ការ​ផ្តល់​​​​សក្ខីកម្ម​​ដែល​មានការ​​សួរដេញ​ដោលដោយ​​មេធាវី​ការពារ​ក្តី​​ នួន ជា ​គឺជាការ​គាស់កកាយ​​ឱ្យ​មាន​​រឿង​​ចម្រូង​ចម្រាស​​​ទាក់ទង​នឹង​មន្ត្រី​​ជាន់​ខ្ពស់​ ដែល​ចេតនា​​​​នេះ​ត្រូវ​បាន​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង ​​ចាត់ទុក​ថា​​វាជារឿង​​អកុសល​​​ណាស់ ដែលអ្នក​បន្ត​ការពារ​កេរ​ដំណែល​​ខ្មែរ​ក្រហម​​​ខិតខំ​​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​​​ចេញពី​កេរ​មរតក​​របស់​​ខ្មែរក្រហម ។ ​កោះ​សន្តិភាព​​សូម​​​​ថត​ចម្លង​ផ្សព្វ​ផ្សាយ​នូវ​លិខិត​​ឆ្លើយ​តប​ជា  សាធា​រណៈ​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី​​​​ ហោ ណាំហុង​ ទៅ​លើ​​​​ការ​ចោទ​ប្រកាន់​​​​​​ថា លោក​​ជា​អ្នក​​​ទទួល​ខុសត្រូវ​ជំរំ​បឹង​ត្របែក​ ។