ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចបាត់ឈ្នួនផ្ទុះបំបែកថ្មភ្នំពីក្នុងឃ្លាំងក្រុមហ៊ុនអោធីចាប់ខ្លួនជនសង្ស័យចំនួន2នាក់

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​​​​ ៖ ​​យ៉ាង​ហោច​​ណាស់​​​ឆ្នួន​ផ្ទុះ​​​(គីប)​​សម្រាប់​​បំ​ផ្ទុះ​​​ថ្ម​ភ្នំ​​​ចំនួន​​ជាង​​​​៩០​គីប​ បាន​​បាត់​ពី​​​ឃ្លាំង​​​របស់​​​ក្រុម​ហ៊ុន​​​​ថ្ម​​អោ ធី ដែល​​​មាន​ទី​តាំង​​​ក្នុង​ភូមិ​​​ត្រពាំង​​​អត់​ទឹក​​ ឃុំ​គិរី​​វ័ន្ត​​ ស្រុក​ភ្នំ​​ស្រួច​​ កាល​ពី​​​​​​យប់​​​​ថ្ងៃទី​​​១ ​សីហា ។ ឃ្លាំង​​​ដែល​បាត់​​​​​​ឆ្នួន​​​​​ផ្ទុះ​នេះ​​​ ត្រូវ​បាន​​​​រក​ឃើញ​​​​ថា ​ត្រូវ​គេ​​កាត់​ផ្តាច់​​​សោ​ទ្វារ​​​ឃ្លាំ​ង​​ចំនួន​​​ពីរ​ជាន់​​​ និង​គាស់​​បំបាក់​​​យក​​​ឆ្នួន​​​ផ្ទុះ​​​​​អស់​ពី​ឃ្លាំង​​ ។​

​តាម​​​ប្រភព​​ព័ត៌​មាន​​​​ពី​កម្ម​ករ​​​រោង​ចក្រ​​​កិន​ថ្ម​​ អោ ធី​ នេះ​បាន​​ឱ្យ​​​ដឹង​ថា ​​​នៅ​​វេលា​​​​ម៉ោង​​​៤​និង​​​​៣០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃទី ​​​២ ​សីហា​​ ​ពេល​​កម្ម​ករ​​​ចូល​ទៅ​បើក​​​ទ្វារ​យក​​​គីប​​​(ឆ្នួន​​​ផ្ទុះ​)​ ដើម្បី​រៀប​​​ចំ​ដាក់​បំ​ផ្ទុះ​​​​ថ្ម​ភ្នំ​​​​​ដូច​​​ធម្ម​តា​​ ក៏​ឃើញ​​​​​ទ្វា​រ​ឃ្លាំង​​​​​​ទាំង​ពីរ​​​​ជាន់​​​របើក​បាក់​​​ ទើប​​​​​ផ្អើល​​ឆោ​​​ឡោ​ដល់​​​មេ​ការ​​ និង​អ្នក​បក​ប្រែ​​​ភាសា​ចិន​​ទៅ​ពិនិត្យ​​​ និងដឹង​​​ថា កិបឆ្នួន​​​ផ្ទុះ​​​បាន​​​បាត់​​​អស់​ពីឃ្លាំង​​​ ។​​​

​ដោយ​មាន​សេច​​ក្តីរាយ​ការ​ណ៍​​​ពី​​លោក​​ ហេង ស៊ីថា ​ដែលជា​អ្នក​បក​ប្រែ​​​ភាសា​ចិន​​ ​ទើប​​​​មាន​កិច្ច​​​​​ប្រតិ​បត្តិ​ការ​​​​ត្រួត​ពិនិត្យ​​​​ឃ្លាំង​​​សម្ភា​រ​​​ផ្ទុក​​​កិបបំ​ផ្ទុះ​​​​នេះ​​​​ជា​បន្ទាន់​ដែរ​​ ដោយ​មាន​កម្លាំង​​​យោ​​ធា​ ​ប៉េ​អឹ​ម​​​ ប៉ូលិស​​​​បច្ចេក​​ទេស​​ និង​​​តុលាការ​​​​ចូល​រួម​​​​​ផង​ និង​ពិនិត្យ​​​ឃើញ​​ថា បាត់​​អស់​ពី​​ឃ្លាំង​​​​ប្រាក​ដ​មែន​​ ដោ​យ​ជន​ល្មើ​ស​​​លួច​​គាស់​​​​​ទ្វារ​​ឃ្លាំង​​ ។ បន្ទាប់​មក​​​ក៏បន្ត​​​​​ស្រាវ​ជ្រាវ​​​ និង​​​ឃាត់​ខ្លួន​​​ជន​សង្ស័យ​​​​​ពីរ​នាក់​​​ភ្លាម​ៗ​​​​នាំ​យក​មក​ឃុំុ​​​នៅ​ការិយា​ល័យ​​​កណ្តាល​​​នគរ​បាល​​​ព្រហ្ម​​ទណ្ឌ​​ខេត្ត​ ​​​​​រង់​ចាំ​​​​ចាប់​មុខ​សញ្ញា​​​​បន្ត​ទៀត​​ ៕