ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​សរសៃ​ប្រសាទ​មក​លោត​ទឹក​ពី​លើ​ស្ពាន​ព្រះ​មុនីវង្សចាស់

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ យុវជន​ម្នាក់​ឈ្មោះ​​ យុ រដ្ឋា​ អាយុ​២០​ឆ្នាំ ​មាន​ទី​លំនៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឬស្សី​កែវ​ ត្រូវ​បាន​ក្រុម​គ្រួ​សារ​​អះ អាង​ថា មាន​ជំងឺ​សរ​សៃ​ប្រសាទ​ បាន​លួច​រត់​​​​ចេញ​ពី​ផ្ទះ​មក​លោត​ទឹក​សម្លាប់​ខ្លួន​​​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត​​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេ​លា​ម៉ោង​១០​និង​​១៥​នាទី​យប់​ថ្ងៃ​ទី​​២ សីហា ២០១២ បណ្តាលឱ្យ​លិច​​ចូល​​ទៅ​​ក្នុង​ទឹក​ទន្លេ​​បាសាក់​បាត់​​​ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣ សីហា នៅ​ពុំ​ទាន់​ឃើញ​សព​អណ្តែត​ឡើង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​​នគរ​បាល​​ឈរ​ជើង​​ការ​ពារ​​ស្ពាន​​ព្រះ​មុនី​វង្ស​​ឱ្យ​ដឹង​ថា ​នៅ​វេ​លា​​ម៉ោង​ខាង​លើ​ ពិត​ជា​មាន​មនុស្ស​លោត​ទឹក​សម្លាប់​ខ្លួន​ប្រាកដ​មែន ។ ចំពោះ​សកម្ម​ភាព​លោត​​គឺ​ពុំ​មាន​នរ​ណា​ឃើញ​ទាន់​ឡើយ​ ហេតុ​ដូច្នេះ​​ទើប​ពុំ​អាច​​ជួយ​ចាប់​ឃាត់​ជាប់ ។ សមត្ថ​កិច្ច​​​ប​ន្ត​​ថា ​យុវជន​រងគ្រោះ​បាន​​​ដើរ​​លើ​ស្ពាន​ព្រះ​មុនី​វង្ស​​ចាស់​ឆ្លង​ពី​​លិច​ទៅ​កើត​ លុះ​ដល់​​ចុង​ខាង​កើត​​ក៏​លោត​ទម្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​​​បាត់​តែ​ម្តង​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕