ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​បុរស​ជន​ជាតិ​អាល់ហ្សេរី​ស្លាប់​ខណៈ​ចុះ​ពី​រថយន្ត​​ក្រុង​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​ បុរស​ជន​ជាតិ​បរទេស​​ម្នាក់​បាន​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​ ដោយ​​ត្រូវ​​រថយន្ត​មិន​ស្គាល់​​​ម៉ាក​បុក​ខណៈ​​ពេលចុះ​​ពី​លើ​រថយន្ត​​ក្រុង​ឈរ​​រេ​រា​លើ​ថ្នល់ ។ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​​​កាល​ពីវេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​២ សីហា ២០១២ នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៥​ ត្រង់​ចំណុច​​ហាង​បាយ ស្ថិត​​ក្នុង​ភូមិ​​មាន់​ចែ សង្កាត់​​ព្រៃ​ញ៉ី ក្រុង​ពោធិ៍​សាត់ ។

លោក​វរសេនីយ៍​ត្រី រស់ ចំរើន នាយការិ​យាល័យ​នគរ​បាល​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​​ខេត្ត​ពោធិ៍​សាត់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​នោះ​ឈ្មោះ ​​ABDEL KANDER BECHAM ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ សញ្ជាតិ​អាល់​ហ្សេរី មាន​លិខិត​​បញ្ជាក់​វិញ្ញាបនប័ត្រ​បណ្តោះ​អាសន្ន​​សម្រាប់​ជនភៀស​ខ្លួន​របស់​អង្គការ UNHCR ចុះថ្ងៃ​ទី​៣ មេសា ២០១២ ។ ស្នាក់​នៅ​បណ្តោះ​អាសន្ន​​​ក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕