ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី ៖ ​​មហា​សន្និបាត​អ.ស.ប​ ​ត្រូវ​អនុម័ត​​​ដំណោះ​ស្រាយ​មួយ

13 ឆ្នាំ មុន

មហា​សន្និបាត​​ អ.ស.ប​  ​​ត្រូវ​អនុម័ត​​​​នា​ថ្ងៃទី​៣សីហា​​នូវដំណោះស្រាយ​​មួយ​ដាក់​ដោយ​​បណ្តា​ប្រទេស​អារ៉ាប់​​ដែល​​បរិហារ​​ចំពោះ​​​​ការ​​វាយ​​ប្រហារ​​​ទីក្រុង​ទាំង​ឡាយដែល​ពួក​​​ឧទ្ទាម​​​​ចូល​កាន់​​​កាប់​​ដោយ​កងទ័ព​​​ស៊ីរី​​ហើយ​ទាមទារ​​ឱ្យ​មាន​ការ​ឆ្លង​​កាត់​នយោបាយ​​មួួ​យ​នៅ​ស៊ីរី​ ។

ការ​ផ្តួចផ្តើម​​​គំនិត​នោះ​​ពិសេសគ្រាន់​តែ​ជា​និមិត្ត​រូបពីព្រោះ​​​មហា​សន្និបាត​​ពុំ​អាច​ចេញ​អនុសាសន៍​​​នានា​ឡើយ​​ផ្ទុយ​ពីក្រុម​​​ប្រឹក្សា​សន្តិសុខ។  ក៏ប៉ុន្តែ​​ដំណោះ​​ស្រាយ​នេះ​អាច​រួម​​​ចំណែក​​បង្កើន​​​ការ​គាប​សង្កត់​លើក្រុង​ដាម៉ាស់​​ប្រសិន​​ប្រទេស​​ទាំង១៩៣​ជា​សមាជិក​​​​​បោះឆ្នោត​​​គាំទ្រ​ភាគ​ច្រើន​​​ហើយ​ពុំ​មាន​សិទ្ធិ​​វេតូ ។ ​ការ​បោះ​​ឆ្នោត​អនុម័ត​​​​​គម្រោង​​​ដំណោះ​​​ស្រាយ​​​នោះ​ធ្វើ​​​​ឡើង​បន្ទាប់ពី​​​​ការ​លាលែង​​​របស់​លោក​​កូហ្វី​អាណាន់​​​ពី​បេសកជន​​ពិសេស​រួម​របស់​​អ.ស.ប និងរបស់​​សម្ព័ន្ធ​អារ៉ាប់​​​សម្រាប់​ស៊ីរី ។ ផ្ទុយ​ពី​​​គម្រោង​ដំណោះ​​​ស្រាយ​​មុនៗ​​​ គម្រោង​​​​ដំណោះ​ស្រាយ​​​​​​​ចុង​ក្រោយ​នេះ​​ពុំ​ទាមទារឱ្យ​លោក​​អាសាដ​ចាកចេញ​ពីអំណាច​​​ឬ​​ឱ្យ​​អនុវត្ត​ការដាក់​ទណ្ឌកម្ម​ដូចដំណោះ​ស្រាយ​ទាំងឡាយ​​​អនុម័ត​ ដោយ​សម្ព័ន្ធ​​អារ៉ាប់​​​កាលពី​ខែ​វិច្ឆិកា​​​ឆ្នាំ២០១១​ឡើយ​​ ។ គម្រោង​​​ដំណោះ​ស្រាយ​លើកនេះ​គូស​បញ្ជាក់​​​ពីការ​ព្រួយ​បារម្ភ​​​​​​​ចំពោះអាវុធ​​គីមី​​​​ស៊ីរី​​ដោយ​​​ស្នើ​ដល់​​ក្រុងដាម៉ាស់​​​កុំ​ប្រើ​​​​ប្រាស់​​​​វា​ ហើយ​​​​​ស្តុកវាទុក​​​​​​ដោយ​​​មាន​​សន្តិសុខ​​គ្រប់​គ្រាន់​​។ ​ ដំណោះ​​​ស្រាយ​​​ក៏ទាមទារ​​​ផង​ដែរ​ឱ្យ​រដ្ឋា​ភិបាល​​​បើក​​ច្រក​ចេញចូល​ដោយ​សេរី​​សម្រាប់​​បណ្តា​​​​អង្គការ​​​មនុស្សធម៌​ ។

អង្គ​​ការ​សិទ្ធិ​មនុស្ស​ស៊ីរី​​ OSDH ​រាយ​ការណ៍​កាលពី​ថ្ងៃទី​៣សីហា​​ថា ជន​ស៊ីវិល​​​យ៉ាង​តិច​​១៥​នាក់​ ក្នុង​នោះ​​​មាន​​​កុមារ​​​​២នាក់​ ស្លាប់​​កាលពី​​ថ្ងៃទី​២​សីហា ដោយសារ​​ការ​បាញ់​គ្រាប់​កាំភ្លើង​​​ត្បាល់​​លើ​​ជំរំ​​ជន​ភៀសខ្លួន​​ប៉ាឡេស្ទីន​ នៅ​​យ៉ាមុខក្រុង​​​​​ដាម៉ាស់ ។ ​ OSDH បន្ត​ថា​ ​ម្យ៉ាងទៀត​​មានការ​វាយ​ប្រហារ​​​យ៉ាង​ខ្លាំង​នាពេល​​យប់​ក្នុង​​តំបន់​​​ហ៊ូឡា​ ភាគកណ្តាល​​​​ប្រទេស​ដែល​​នៅទីនោះ​​​មនុស្ស​ជិត​១០០​នាក់​ត្រូវ​​សម្លាប់​​កាលពី​ខែ​ឧសភា​​ ​កន្លងមក​នេះ ។

ក្នុង​ការ​ប្រយុទ្ធ​គ្នា​​​​យ៉ាង​​ស្វិត​ស្វាញ​​​​ទីក្រុង​អាឡែប​ក្លាយ​​ជាទីក្រុង​​ខ្មោច​​​គ្របដណ្តប់​​ដោយ​ផេះ​​ហើយ​​​ហាង​ទំនិញ​ទាំងឡាយ​​ក្នុង​​ទីក្រុង​​​​សេដ្ឋកិច្ច​​ធំនោះ​​ត្រូវ​​បិទរួច​ប្រជាជន​​នាំគ្នា​​​រត់​ភៀសខ្លួន​ចេញ ៕