ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ2​​វាយ​​ប្រហារ​​តំបន់​​​ឆ្នេរ​សមុទ្រ​​​​ភាគ​ខាង​កើត​ចិន​

13 ឆ្នាំ មុន

ខ្យល់​​​បោក​​​​បក់​ខ្លាំង​​​ក៏ដូច​ជា​ភ្លៀង​​​ធ្លាក់​ខ្លាំង​​ដែរ​បាន​​វាយ​ប្រហារ​​​លើ​​តំបន់​​ឆ្នេរ​​សមុទ្រ​​​ទាំងឡាយ​​​នាភាគ​ខាង​កើត​ប្រទេស​​ចិន ​ខណៈ​​​ដែល​​​ព្យុះ​២​បោក​បក់​​មក​ដល់​​ដែនដី​ចន្លោះ​​​ថ្ងៃទី​​​២សីហា​​​មក​ព្រឹក​ថ្ងៃទី​៣សីហា​តម្រូវ​​​​ឱ្យ​ជម្លៀស​​​មនុស្ស​ចេញ​​ជាង​៣០០.០០០​​នាក់ ។

ព្យុះ​​​​​ត្រូពី​កាល់​​យ៉ាង​ខ្លាំង​ឈ្មោះ​​សាវឡា ​​​​SAOLA ដែល​​​ចុះ​ថម​ថយ​​​កម្លាំង​បាន​វាយ​ប្រហារ​​​នា​ថ្ងៃទី​៣សីហា​​វេលា​ម៉ោង​​​៦​និង​៥០នាទី​​ព្រឹក​​លើ​ក្រុង​ហ្វូឌីញ ខេត្ត​ហ្វូជាយ​ជាមួយ​ល្បឿន​​ខ្យល់​​២៥​ម៉ែត្រ​​​ ក្នុង​១​វិនាទី​ ។ ​យោងតាម​មជ្ឈ​មណ្ឌល​​ឧតុនិយម​​​ខេត្ត​នោះ​ថា​ ព្យុះ​​​​សាវ​ឡា​ ត្រូវ​​បោក​បក់​​ឆ្ពោះ​ទៅ​​ភាគ​ពាយ័ព្យ​ក្នុង​ល្បឿន​​ពី​១៥ទៅ​​២០​គ.ម​​ ក្នុង​​មួួ​​​យ​ម៉ោង​ដោយ​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​​នៅភាគខាង​ជើង​ខេត្ត​​​ហ្វូជាន និងក្នុង​​​​ខេត្ត​​ជាំងស៊ី ។

ខណៈ​​ដែល​​​ព្យុះ​​សាវឡា​​វាយ​ប្រហារ​​លើ​​តំបន់​​ឆ្នេរ​​សមុទ្រ​ភាគ​អាគ្នេយ៍​ប្រទេស ព្យុះ​មួយ​​ទៀត​ឈ្មោះ​​ដំរី  DAMREY  ជាព្យុះ​​ទី១០​​ ប្រចាំឆ្នាំ កាលពី​ថ្ងៃទី២​សីហា វេលា​ម៉ោង​​២១​និង​​៣០នាទី​​ បោក​បក់​​​មក​ដល់​​ស្រុក​​XIANG-HUI  ខេត្ត​​​ជាំងស៊ូ ។ ​​ព្យុះ​​នេះ​នាព្រឹក​​ថ្ងៃទី​​​៣ សីហា​​ បង្ក​ឱ្យ​ភ្លៀង​ធ្លាក់​ខ្លាំង​​នៅ​​ជាំងស៊ូ និងក្នុង​តំបន់​​ឆ្នេរសមុទ្រ​​​ខាងត្បូង​​​នៃខេត្ត​សានដុង​ជាមួយ​​នឹង​ភ្លៀង​​​ធ្លាក់​​មាន​កម្ពស់​​ទឹក​​១៧៤​មីល្លី​​​ម៉ែត្រ​ ក្នុងទីក្រុង​រីហ្សាវ​ខេត្ត​សាន​ដុង។

ខ្យល់​ព្យុះ​​​ដំរី​​​កំពុង​បោក​បក់​​ឆ្ពោះ​​ទៅភាគ​ពាយ័ព្យ​​ក្នុង​ល្បឿន​​​២៥គ.ម ក្នុង​មួយម៉ោង​៕