ការប្រកួតបាល់ទាត់អូឡាំពិកក្រុងឡុងឆ្នាំ 2012 យុវជនអាយុក្រោម 23 ឆ្នាំ វគ្គ 8 ក្រុមចុងក្រោយសម្រាប់រាត្រីថ្ងៃសៅរ៍នេះមាន 4 ប្រកួត។ គូសំខាន់ៗមានក្រុម ប្រេស៊ីល, ហុងឌូរ៉ាស ក្នុងពហុកីឡដ្ឋាន St James Park ក្រុង Newcastle ខណៈម្ចាស់ផ្ទះអង់គ្លេសសង្ឃឹមយកឈ្នះ កូរ៉េខាងត្បូង រកបានកៅអី១ឡើងទៅលេងនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
Great Britain U23 V Korea Rep U23
Great Britain U23 លេខ 1 មកពីពូល A ។ 3 ប្រកួតជម្រុះក្នុងពូលមិនដែលស្គាល់បរាជ័យសោះ គឺ 2-1-0 ស៊ុតបាល់បាន 5 គ្រាប់និងរបូតវិញ 2 គ្រាប់ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងស្មើ Senegal U23 1-1 ឈ្នះ UAE U23 3-1 និងឈ្នះ Uruguay U23 1-0 ទឹកដីរបស់ខ្លួន ។
Korea Rep U23 លេខ 2 មកពីពូល B ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 1-2-0 ស៊ុតបាល់បាន 2 គ្រាប់និងរបូតវិញ 1 គ្រាប់ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងស្មើ Mexico U23 0-0 ឈ្នះ Switzerland U23 2-1 បន្ទាប់មកលេងស្មើ Gabon U23 0-0 ទឹកដីអង់គ្លេស ។
(ពុំមានប្រវត្តិជួបគ្នា)
Mexico U23 V Senegal U23
Mexico U23 លេខ 1 មកពីពូល B ។ 3 ប្រកួតជម្រុះក្នុងពូលមិនដែលស្គាល់បរាជ័យសោះគឺ 2-1-0 ស៊ុតបាល់បាន 3 គ្រាប់ តែគ្មានរបូតវិញសោះ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងស្មើ Korea Rep U23 0-0 ឈ្នះ Gabon U23 2-0 និងឈ្នះ Switzerland U23 1-0 ទឹកដីអង់គ្លេស ។
Senegal U23 លេខ 2 មកពីពូល A ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 1-2-0 ស៊ុតបាល់បាន 4 គ្រាប់និងរបូតវិញ 2 គ្រាប់ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងស្មើ Great Britain U23 1-1 ឈ្នះ Uruguay U23 2-0 បន្ទាប់មកលេងស្មើ UAE U23 1-1 ទឹកដីអង់គ្លេស ។
(ពុំមានប្រវត្តិជួបគ្នា)
Brazil U23 V Honduras U23
Brazil U23 លេខ 1 មកពីពូល C ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 3-0-0 ស៊ុតបាល់បាន 9 គ្រាប់និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួតជម្រុះក្នុងពូលគឺេលងឈ្នះ Egypt U23 3-2 ឈ្នះ Belarus U23 3-1 និងឈ្នះ New Zealand 3-0 ទឹកដីអង់គ្លេស ។
Honduras U23 លេខ 2 មកពីពូល D ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 1-2-0 ស៊ុតបាល់បាន 3 គ្រាប់និងរបូតវិញ 2 គ្រាប់ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងស្មើ Morocco U23 2-2 ឈ្នះ Spain U23 1-0 បន្ទាប់មកលេងស្មើ Japan U23 0-0 ទឹកអង់គ្លេស ។
ប្រវត្តិជួបគ្នា 1 ប្រកួតគឺ៖
03-95 Brazil U23 0-0 Honduras
Japan U23 V Egypt U23
Japan U23 លេខ 1 មកពីពូល D ហើយក៏ជាជើងខ្លាំងប្រចាំទ្វីបអាស៊ីផងដែរ ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 2-1-0 ស៊ុតបាល់បាន 2 គ្រាប់ តែគ្មានរបូតវិញសោះ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងឈ្នះ Spain U23 1-0 ឈ្នះ Morocco U23 1-0 បន្ទាប់មកលេងស្មើ Honduras U23 0-0 ទឹកដីអង់គ្លេស ។
Egypt U23 លេខ 2 មកពីពូល C ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 1-1-1 ស៊ុតបាល់បាន 6 គ្រាប់និងរបូតវិញ 5 គ្រាប់ ។ 3 ប្រកួតជម្រុះក្នុងពូលគឺលេងចាញ់ Brazil U23 3-2 ស្មើ New Zealand 1-1 បន្ទាប់មកលេងឈ្នះ Belarus U23 3-1 ទឹកដីអង់គ្លេស ។
(ពុំមានប្រវត្តិជួបគ្នា)
ចែករំលែកព័តមាននេះ