ខេត្តកំពង់ចាម ៖ រថយន្តប្រភេទយីឌុប១គ្រឿង ដឹកទំនិញមិនដឹងជាមានទម្ងន់ប៉ុន្មាននោះទេ ត្រូវបានជាប់ផុងកង់កល់នឹងលេចចូលទៅក្នុងដី ត្រង់ចំណុចមុខអតីតស្ថានីយលក់ប្រេងឥន្ធនៈ ស្ថិតនៅភូមិស្តេចនន ឃុំក្រឡា ស្រុកកំពង់សៀម កាលពីព្រឹកថ្ងៃទី៣១ កក្កដា កន្លងទៅធ្វើឱ្យសាធារណជនដែលធ្វើដំណើរឆ្លងកាត់នាំគ្នាលាន់មាត់ដឹកអីក៏ដឹកម៉្លេះ តើផ្លូវលេខ៧ ហ្នឹងទៅជាយ៉ាងណាហ្ន! ។
អ្នកដំណើរដែលឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា រថយន្តដែលជាប់ផុងនៅ ត្រង់ភូមិ-ឃុំខាងលើ គឺអាចបើកចេញពីលិចទៅកើត ហើយទំនងជាអ្នកបើកអស់កម្លាំង ទើបឈប់សំរាកនៅត្រង់នេះតែម្តង។ ប្រភពដដែលបន្តថា ក្នុងពេលដែលរថយន្តដឹកទំនិញឈប់ចត បែរជាជាប់ផុងកង់ផ្នែកខាងឆ្វេងធ្វើឲ្យរថយន្តផ្អៀងផងដែរ។ ជាងនេះទៅទៀតគេឃើញរថយន្តវីហ្គោ១គ្រឿង បើកបរដោយបុរសចំណាស់ម្នាក់បានមកមើលរថយន្តយីឌុបដឹកទំនិញធុនយក្សនេះ ហើយក៏មិនឃើញមានស្ថាប័នពាក់ព័ន្ធណាមួយ មកពិនិត្យរថយន្តដឹកទំនិញនេះដែរ។
គួរបញ្ជាក់ថា នៅថ្នល់កែងស្រុកបាធាយ មានកន្លែងថ្លឹងជញ្ជីងមួយសម្រាប់ថ្លឹងរថយន្តផ្ទុកលើសចំណុះ ប៉ុន្តែជារឿយៗគេបែរជាឃើញមានរថយន្តផ្ទុកទំនិញធុនធំ និងរថយន្តដឹកអុសបើកឆ្លងកាត់ទាំងសំពីងសំពោងទៅវិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ