ទទួលការកាត់ទោសពីបទពុករលួយកាលពីថ្ងៃទី២សីហានៅក្រុងអ៊ូឡង់បាទ័រ អតីតប្រធានាធិបតីម៉ុងហ្គោលី លោក NAMBAR ENKHBAYAR ត្រូវជាប់ពន្ធនាគាររយៈពេល៤ឆ្នាំហើយត្រូវរិបអូសទ្រព្យសម្បត្តិគិតជាប្រាក់២៥លានTUGRIKS ប្រាក់ម៉ុងហ្គោលី (៨៦៦០ដុល្លារ) ។
តុលាការស្រុកស៊ុកឡាអាតា ក្រុងអ៊ូឡង់បាទ័របានកាត់ទោសលោក ENKHBAYAR ដាក់គុក៧ឆ្នាំ តែត្រូវទទួលការបន្ធូរបន្ថយទោស៣ឆ្នាំបន្ទាប់ពីសវនាការមួយដែលមានរយៈពេល៣ថ្ងៃមក ។ តុលាការនោះក៏ចេញបញ្ជាផងដែរឱ្យអតីតប្រធានាធិបតីរូបនេះបង់ថ្លៃការខូចខាត៥៤លាន TUGRIKS (៤០.៣០០ដុល្លារ) ដល់វត្តពុទ្ធសាសនា GANDAN ។ មនុស្ស៤នាក់ទៀតក្នុងនោះមានអតីតមន្ត្រីរដ្ឋាភិបាល និងនារីជាពាណិជ្ជករម្នាក់ក៏ទទួលការកាត់ទោសពីបទពុករលួយនិងរំលោភអំណាចដែរ។
ក្រោយបិទសវនាការកាត់ទោសនេះលោក ENKHBAYAR ថ្លែងថា លទ្ធផលនៃការកាត់ទោសនេះនឹងបង្ហាញថាតើម៉ុងហ្គោលីជាប្រទេសប្រជាធិបតេយ្យពិតប្រាកដឬអត់ ។ ក្រសួងសាធារណៈបានប្រឌិតរឿងចោទប្រកាន់ប្រឆាំងលោកដើម្បីគោលដៅនយោបាយ ។ ខ្ញុំនឹងតស៊ូដើម្បីយុត្តិធម៌និងដើម្បីប្រទេសម៉ុងហ្គោលីថ្មីមួយ។
លោក ENKHBAYAR ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១២មេសាពីបទចោទប្រកាន់ថាចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មដោយខុសច្បាប់នូវសណ្ឋាគារមួយនិងអគារបោះពុទ្ធផ្សាយមួយព្រមទាំងប្រើប្រាស់អំណោយឧបករណ៍ទូរទស្សន៍បម្រើដល់អង្គការពុទ្ធសាសនាមួយដើម្បីបង្កើតទូរទស្សន៍ផ្ទាល់ខ្លួនលោក ។ ក៏ប៉ុន្តែពួកអ្នកគាំទ្រលោកENKHBAYAR ជាប្រធានាធិបតីម៉ុងហ្គោលីពីឆ្នាំ២០០៥ដល់២០០៩ បានបរិហារប្រធានាធិបតីបច្ចុប្បន្នលោក ELBEGDORJ FSAKHIA ថាកាត់ទោសអតីតប្រធានាធិបតីរូបនេះ ដោយហេតុផលនយោបាយ ៕
ចែករំលែកព័តមាននេះ