ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​​ស្រី​​ស្អាត​​បាញ់​មួយ​​គ្រាប់​ផ្អើល​ភោជនីយ​ដ្ឋាន​បុប្ផា​ជាយ​ដែន​ទាំង​យប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ត្រូវកម្លាំង​​កង​រាជ​អាវុធ​ហត្ថខណ្ឌចំការមនឃាត់ខ្លួន បន្ទាប់​ពី​​ជន​នេះ​​ដក​កាំភ្លើង​​ម៉ាក CZ75 បាញ់​បោះ​ទម្លុះ​ជញ្ជាំង​បន្ទប់​ខារ៉ាអូខេ​បុប្ជា​ជាយ​ដែន​មួយ​គ្រាប់​នៅ​ចំពោះមុខស្រីស្អាត​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​ កាល​ពី​វេលា​ម៉ោង១​និង៣០នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី៣ សីហា ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

បុរសជាអ្នកបាញ់បោះឈ្មោះ​សុខ អាទិត្យ អាយុ៣២ឆ្នាំ ជា​មន្រ្តីប៉ូលិស​តួនាទីអនុ​​ប្រធាន​ការិយា​​ល័យពន្ធនាគាររាជធានីភ្នំពេញ PJ ស្នាក់​នៅផ្ទះលេខ៨៦៣ មហា​វិថីព្រះមុនីវង្ស សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។ ចំណែក​​​ម្នាក់​ទៀត​ដែលទៅជាមួយឈ្មោះ​ប្រាក់ នាង អាយុ៣២ឆ្នាំ មាន​ទីលំនៅភូមិក្របៅ ឃុំ​ក្របៅ ស្រុកកំចាយ​មារ ខេត្តព្រៃវែង។ ​បន្ទាប​់​ពី​កើត​ហេតុ​ជន​បង្ក​ទាំង​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ឃាត់​ខ្លួន​ភ្លាមៗ ។ នៅចំពោះ​មុខ កង​រាជ​អាវុធ​ហត្ថ​ជនបង្កបានសារភាពថា រូប​គេ​ខឹង​នឹង​ស្រី​នៅ​ក្នុងបន្ទប់ទើបបាញ់បែបនេះ ។

ចំពោះការបាញ់បោះធ្វើឲ្យផ្អើលក្នុង​ភោជនីយ​ដ្ឋាន​បុប្ជាជាយ​ដែន​នេះ​ម្ចាស់​ភោជនីយ​ដ្ឋាន​បាន​ដាក់​ពាក្យ​បណ្តឹង​ទាម​ទារ​សំណង​ចំនួន​១​ម៉ឺន​ដុល្លារ ។ ជន​បង្ក​ត្រូវ​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរ​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថខណ្ឌ​ចំការមន ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​ទី​បញ្ជា​ការ​កងរាជអាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ចាត់​​ការ​តាម​​នីតិ​វិធី​ ៕