សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា មានហេតុការណ៍គួរឱ្យរន្ធត់មួយ ដោយរន្ទះបាញ់អគារស៊ីអិនថាវើ (CN Tower) ជាអគារខ្ពស់ដ៏ល្បីនៅទីក្រុងអុងតារីយ៉ូ ប្រទេសកាណាដា ។អគារនេះត្រូវរន្ទះបាញ់ចំនួន៦លើកក្នុងរយៈពេលកន្លះម៉ោង ក្រោយពីកើតមានព្យុះ និងភ្លៀងធ្លាក់ក្នុងទីក្រុង ។
អគារសីុអិនថាវើ មានកម្ពស់៥៤៤,៥ ម៉ែត្រ និងទាក់ទាញភ្ញៀវទេសចរជាង២លាននាក់ជារៀងរាល់ឆ្នាំ ។ ជាក់ស្តែងកាលពីឆ្នាំ២០០៥ សមាគមពលរដ្ឋអាមេរិក បានប្រកាសឱ្យអគារនោះជាផ្នែកមួយក្នុងចំណោមអច្ឆរិយវត្ថុនៅលើពិភពលោកក្នុងយុគសម័យថ្មី និងជាប់ចំណាត់ថ្នាក់ទី២នៃសហព័ន្ធអគារដ៏អស្ចារ្យលើពិភពលោក ។


ចែករំលែកព័តមាននេះ