រាជធានីភ្នំពេញ ៖ រថយន្តសាំងយ៉ុងបើកដោយបុរសម្នាក់ តាមបណ្តោយវិថីសុធារស ស្រាប់តែមកដល់ចំណុចមុខស្ថានទូតរុស្ស៊ី ក៏រេចង្កូតទំនងជាងងុយដេកទៅបុកចំពីមុខម៉ូតូឌ្រីមសេ១២៥ ជិះគ្នា២នាក់ពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង បណ្តាលឲ្យម៉ូតូដួលប្រាវទៅនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣ សីហា ២០១២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុង បើកដោយបុរសម្នាក់ តាមបណ្តោយវិថីសុធារស ពីត្បូងទៅជើង ខណៈមកដល់មុខស្ថានទូតរុស្ស៊ី ទំនងជាអ្នកបើករថយន្តងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសេ១២៥ ជិះដោយបុរស២នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នាចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូដួលប្រាវទៅនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់។ ចំណែកអ្នកបើករថយន្តបង្កឃើញស្ថានភាពមិនស្រួល ក៏ថយរថយន្តបើកគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុបុរសរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយរបស់គ្លីនិកផ្សារដេប៉ូ២ ដឹកទៅសង្គ្រោះ និងព្យាបាល។ រីឯម៉ូតូត្រូវបានប៉ូលិសចរាចរយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌចំការមន រង់ចាំសាច់ញាតិជនរងគ្រោះទៅទទួលយក៕


ចែករំលែកព័តមាននេះ