ខេត្តព្រះសីហនុ ៖ ភាពព្រហើនក្នុងការវ៉ាឬជែងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងអ្នកដំណើរជាង៤០នាក់រួចផុតពីជីវិតទាំងអស់គ្នា តែព្រលឹងចុងសក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០៨នាទីល្ងាចថ្ងៃទី២ សីហា ២០១២ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្ត។ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរាម បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ទេសចរណ៍នេះ បង្ក ឡើងដោយសាររថយន្តក្រុងម៉ាកដេវូ ពណ៌សលាយលឿង បើកដោយឈ្មោះសោម អៀម ភេទប្រុស ទៅបុកគ្នាជាមួយរថយន្តកុងតឺន័រពណ៌ផ្ទៃមេឃ បើកដោយឈ្មោះម៉ុន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាលក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យព្រូរថយន្តក្រុងឈ្មោះកេត ហុងដា រងរបួសបាក់ជើង ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឃ្លាំងលើក្រុងព្រះសីហនុ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕









ចែករំលែកព័តមាននេះ