មេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោកគីមជុងអ៊ុនបានជួបពិភាក្សាកាលពីថ្ងៃទី២សីហាជាមួយលោក WANG JIARUI ប្រមុខនាយកដ្ឋានកិច្ចការអន្តរជាតិរបស់គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តចិន ដែលបានទៅបំពេញទស្សនកិច្ចមួយនៅក្រុងព្យុងយ៉ាង ។
នេះជាការជួបគ្នាលើកដំបូងរបស់លោកគីមជុងអ៊ុនជាមួយមន្ត្រីបរទេសមួយរូបចាប់តាំងពីលោកឡើងកាន់អំណាចក្រោយមរណភាពរបស់ឪពុកលោកគឺលោកគីមជុងអ៊ីលកាលពីខែធ្នូឆ្នាំ២០១១មក ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវកូរ៉េខាងជើង KCNA ថាការជួបពិភាក្សាគ្នានេះប្រព្រឹត្តទៅដោយមិត្តភាពនិងកក់ក្តៅ ។ លោក WANG មានប្រសាសន៍ថា នយោបាយម៉ឺងម៉ាត់របស់ចិនគឺពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ។ មិត្តភាពចិន-កូរ៉េខាងជើង ត្រូវតែពង្រីកហើយកំពុងតែមានផ្លែផ្កា ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានដកស្រង់សម្តីលោក WANG ពេលជួបជាមួយលោកគីមជុងអ៊ុនថា ភាគីទាំង២ត្រូវពង្រីកការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រ រួមសហការគ្នាលើបញ្ហាពិភពលោកនិងតំបន់ទាំងឡាយ ធ្វើការខិតខំប្រឹងប្រែងដើម្បីការពារសន្តិភាពនៅឧបទ្វីបកូរ៉េហើយធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរនៅអាស៊ីភាគ|សាន ៕
ចែករំលែកព័តមាននេះ