ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​រថយន្ត​​ទៅ​បុក​​​​​របង​​ការដ្ឋានសំណង់​​​​សុំ​សង200ដុល្លារ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរស​​​ស្រវឹង​ម្នាក់​បាន​​​​​បើក​រថយន្ត​​​ម៉ាក​ MITSUBISHI ​ពណ៌​​ប្រផេះ​​​ មួ​យ​គ្រឿង​​យ៉ាង​លឿន​​ហើយ​​​​រេចង្កូត​​ពេញ​​​ផ្លូវ​​​​ទៅ​បុក​​​​របង​ការដ្ឋាន​​​​សំណង់​​​​មួយ​​​​កន្លែង​​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​​​​​បាក់អស់​មួយផ្ទាំង​រាបដល់ដី​ ឯរថ​យន្ត​​​បង្ក​​ហេតុ​​បែក​​កង់​​ឆ្វេង​​​ខាង​ក្រោយ និង​ខ្ទេច​​មួយកំណាត់​​​មុខ​កៀប​ជាប់​ជាមួយ​របង​​កាលពី​​​វេលា​​​​​ម៉ោង​​៤​និង​៣៥​នាទី​​ទៀបភ្លឺ​​ថ្ងៃទី៣ សីហា ​តាមបណ្តោយ​​​ផ្លូវ​​ណតប្រ៊ីតស្ថិត​​ក្នុង​​ភូមិ​ស្លែង​រលើង សង្កាត់​​ទឹក​ថ្លា ខណ្ឌសែនសុខ ក្បែរ​ស្ថានីយ​ទូរទស្សន៍​​អាស៊ី​​អាគ្នេយ៍ ។​

​យោងតាម​​សម្តីរបស់​​លោក​​ហឿង រឿន នាយ​​​រង​ផ្នែក​​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​​​ជើង​គោក​​​ ខណ្ឌ​​សែនសុខ បាន​ឱ្យដឹងថា មុនពេល​​កើត​​​ហេតុ​​គេឃើញ​រថយន្ត​ MITSUBISHI ពណ៌​​​ប្រផេះ​​មួយ​គ្រឿង​​បើកបរ​ដោយ​​​បុរស​ជន​​​​បរទេស​ម្នាក់​​ស្រវឹង​​ស្រា​​​ក្នុង​​ល្បឿន​​​លឿន​​តាម​ផ្លូវ​​​​ណត​ប្រ៊ីត​​ ក្នុង​ទិសដៅ​​​ពីត្បូង​ទៅជើង​ស្រាប់​​​​​មក​ដល់​​ចំណុច​​​​កើត​ហេតុ​ក៏រេចង្កូត​ទៅបុក​​​របង​ថ្ម​​​​​​បាំង​ស័ង្កសី​បណ្តាល​ឱ្យ​​​​​បាក់​ខ្ទេចខ្ទី​​​ ឯរថយន្ត​​បង្ក​​​​​ខ្ទេច​មួយ​កំណាត់​​ខាង​មុខកៀប​ជាប់​ជាមួយ​របង​ទៅមុខ​លែង​រួច។

​លោក​ហឿង រឿន បន្ត​ថា ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​​នេះ​មិនបណ្តាល​ឱ្យ​​​នរណាម្នាក់​​​​​រងរបួស​​ទេ ។ ​​ក្រោយ​​ពេល​កើត​ហេតុ​​រថយន្ត​បង្ក​បាន​សុំ​ចេញ​​​ថ្លៃ​ខូចខាត​​របង​ចំនួន​២០០​ដុល្លារ​ទៅ​ម្ចាស់​​​ការ​ដ្ឋាន​​សំណង់ ៕​