អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី២សីហាថា ក្មេងជំទង់ចិនម្នាក់បានប្រើកាំបិតសម្លាប់មនុស្ស៨នាក់ និងធ្វើ ឱ្យរបួស៥នាក់ទៀតក្នុងការវាយប្រហារមួយកាលពីយប់ថ្ងៃទី១សីហាក្នុងខេត្តលីអាវនីញ ។
យោងតាមសេចក្តីប្រកាសមួយអាជ្ញាធរមូលដ្ឋានរៀបរាប់ថា សោកនាដកម្មនេះកើតឡើងកាលពីថ្ងៃទី១សីហាវេលាម៉ោងប្រមាណជា២១ក្នុងសង្កាត់យ៉ុងលិញ ស្រុកស្វយ័តស៊ីនប៊ិននៃទីក្រុងហ្វូស៊ុន ។ ជនសង្ស័យអាយុ១៧ឆ្នាំ ហើយមានដើមកំណើតនៅស្រុកស៊ីនហ្វូ ក្រុងហ្វូស៊ុន បានចាក់សម្លាប់សមាជិក២នាក់នៃគ្រួសាររបស់មិត្តស្រីគេក្រោយពីកើតមានជម្លោះជាមួយគ្រួសារនេះមក ។ ក្មេងប្រុសជំទង់នេះមានឈ្មោះលីបានសម្លាប់មនុស្ស៦នាក់ទៀតនិងចាក់ឱ្យរបួស៥នាក់ ពេលគេរត់គេចខ្លួន ។ ជននេះបន្ទាប់មកត្រូវប៉ូលិសចាប់ខ្លួន ។ ការស៊ើបអង្កេតដោយស៊ីជម្រៅមួយកំពុងតែធ្វើ ៕
ចែករំលែកព័តមាននេះ