ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខអ.ស.ប​​ ប្រកាសពីការ​សុំ​លាលែង​​​​របស់​​​លោក​​​កូហ្វីអាណាន់

13 ឆ្នាំ មុន

អគ្គ​​លេខាធិការអ.ស.ប​​  ​លោក​បាន​គីមូន ប្រកាស​​កាលពី​ថ្ងៃទី​​​២​សីហា​នៅ​​ទីស្នាក់​ការ​​អ.ស.ប​ នា​​ទីក្រុង​​ញូវ​យ៉ក​​ពីការ​​​​សុំ​លាលែង​របស់​​បេសកជន​ពិសេស​​រួមអ.ស.ប និង​សម្ព័ន្ធ​​អារ៉ាប់​​សម្រាប់​​ស៊ីរី​​លោក​កូហ្វីអាណាន់​ ។

សេចក្តី​​ប្រកាស​​មួយ​ចេញ​ផ្សាយ​ដោយ​​អ្នក​នាំពាក្យ​របស់​លោក​​អគ្គ​លេខាធិការអ.ស.ប គូសបញ្ជាក់​ថា  លោក​អាណាន់​ បាន​​​​ជម្រាប​ប្រាប់​​លោក​ព្រម​ទាំង​អគ្គ​លេខាធិការ​​សម្ព័ន្ធ​អារ៉ាប់​​លោក​ប៊ីល​​អែល​អារ៉ាប៊ី ពីបំណង​​​របស់​លោក​​​លែង​បន្ត​អាណត្តិ​របស់​​លោក​ដែល​​ផុត​ត្រឹម​ថ្ងៃទី​៣១ សីហា​​ទៀត ។

លោកបាន​គីមូន​គូស​បញ្ជាក់​ថា  លោក​​​​សម្តែង​​ការ​ដឹងគុណ​​យ៉ាង​​ជ្រាល​​ជ្រៅ​​​​ដល់​​លោក​អាណាន់​ចំពោះ​​​ការ​​​ខិតខំ​ប្រឹង​ប្រែង​​​​ប្រកប​ដោយ​​​​​ការ​ប្តេជ្ញា​ចិត្ត​និង​​ក្លា​​ហាន​​របស់​លោក​​ ។

លោក​​កូហ្វីអាណាន់​ អតីត​អគ្គ​​​​លេខាធិការ​​​អ.ស.ប ត្រូវ​បាន​​តែងតាំង​ឱ្យ​កាន់​​តួនាទី​នោះ​កាលពី​ថ្ងៃទី២៣ កុម្ភៈ​ ក្រោយ​ការ​​​អនុម័ត​​​​នា​ថ្ងៃ​ទី​១៦ កុម្ភៈ​​​ ដោយ​មហា​សន្និ​បាត​អ.ស.ប​ ​នូវ​​​ដំណោះ​​​ស្រាយ​​មួយ​ដែល​ស្នើ​ដល់​​ស្ថាប័ន​​​​ដឹក​​នាំ​របស់​​អ.ស.ប និង​សម្ព័ន្ធ​​​​អារ៉ាប់​​ឱ្យ​តែងតាំង​បេសកជន​ពិសេស​មួ​​យ​រូប​ដើម្បី​​ស្វែង​រក​ដំណោះ​​ស្រាយ​​មួយនៃ​​វិបត្តិ​​នៅ​​​ស៊ីរី ៕