ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រឿង​ធ្វើ​អត្រានុ​កូល​ដ្ឋាន​ជំទប់​ទី2​មក​ពី​បក្ស​សិទ្ធិ​មនុស្ស​វាយ​សម្លាប់​ជំនួយ​ការ​ឃុំ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ៖ មន្ត្រី​ជំនួយ​ការ​ឃុំ​ត្រពាំង​ជោរ​ម្នាក់​ត្រូវ​ស្លាប់​ក្នុង​ជ​ម្លោះ​ជាមួយ​ជំទប់​​ឃុំ​ទី​២​ ដោយ​សារតែ​ទាស់​ពាក្យ​សម្តីគ្នា​ឈាន​ទៅ​ដល់​​ការ​ផ្ទុះ​ហិង្សា​នៅ​ពេល​សម្រាក​ប្រជុំ​ក្នុង​បរិ​វេណ​​​​សាលា​ស្រុក​ឱ​រ៉ាល់ ​ស្តីពី​ការចុះ​អត្រា​នុកូល​ដ្ឋាន​ ។ ​

​នាយកង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱ​រ៉ាល់​ ​លោក​អនុ​សេនីយ៍​ឯក​ ​សោម ​ពុទ្ធតារា ​បាន​ឱ្យដឹងនូវ​​ ​​ហេតុការណ៍​​នោះ​ថា​​ ​​នៅ​សាលា​​ស្រុក​ឱ​រ៉ាល់​កាល​​ពី​ព្រឹក​​ថ្ងៃទី​២ ​សីហា ​មាន​ការ​កោះ​ប្រជុំ​មួយ​ក្រោម​​អធិបតី​ភាព​លោក​អភិបាល​ស្រុ​ក​​​ ដោយ​មាន​​​មេឃុំ​ ​ជំទប់ ​ស្មៀន​ឃុំ​ ​គ្រប់​ឃុំ​ចូលរូម​ប្រជុំ​ពី​ការ​ងារ​អនុវត្ត​ន៍​អត្រា​នុកូ​ល​​ដ្ឋាន​ប្រជាពលរដ្ឋ​​។ ​លោក​សោម​ ​ពុទ្ធ​តារា និយាយ​​ថា ​នៅពេល​សម្រាក​ពី​អង្គ​ប្រជុំ​នោះ​​ឈ្មោះ​សូត្រ ​ចន្ថា ​ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ​ជាជំទប់ទី​២​​​មក​ពី​​​​បក្ស​សិទ្ធិ​មនុស្ស​បានទាស់​សម្តី​គ្នា​​ជាមួយ​ឈ្មោះ​លី​ ម៉ៅ ​​ជំនួយ​ការ​ឃុំ​ត្រពាំង​ជោរ​ ​ក៏​មានការ​វាយ​តប់​​ធ្វើ​ឱ្យ​​ជំនួយ​ការ​ឈ្មោះ​លី ​ម៉ៅ​ ​ដួល​​ ​​​ក្រោយ​ពី​អុក​មួយ​ជង្គង់​ចំ​​ប្លោកនោម​​​​ បណ្តាល​​ឱ្យ​​ប្រកាច់​​ស្លាប់​ដោយ​ពុំ​​អាច​យក​ទៅ​​​​សង្គ្រោះ​​ទាន់​ ។ ​​ពេល​កើត​ហេតុ​​​​នោះ​​បាន​​​ធ្វើ​ឱ្យ​មន្ត្រី​​នានា​មាន​ការ​ភ្ញាក់​ផ្អើល​ ។ ​លោក​សោម​ ​ពុទ្ធ​តារា ​​​មាន​ប្រសាសន៍​ថា ​ទាំង​មន្ត្រី​ ប៉ូលិស​​និង​ប៉េអឹម​បាន​​​ឃាត់ខ្លួន​​​ភ្លាម​ៗ​​ឈ្មោះ​​សូត្រ​ ចន្ថា ​ជំទប់​ទី​២​ ឃុំ​ត្រពាំង​ជោរ ​​នាំ​ទៅ​​អធិការ​ដ្ឋាន​​ប៉ូលិស​ភ្លាម​ៗ​ដែរ ​។ ​នេះ​ជា​ហតុ​ការណ៍​មួយ​ដែល​បាន​កើតឡើង​​ដោយ​ស្មាន​មិន​ដល់​​ ៕