ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​​ជំនាញ​លួច​ដែក​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ចំនួន​៣​នាក់​ដែល​មាន​ជំនាញ​លួច​ដែក​ជា​គ្រឿង​សំណង់​​អស់​លក្ខណ៍​ត្រូវ​ប៉ូលិស​​ចាប់​ឃាត់ខ្លួន​បាន​នៅ​ពេល​កំពុង​ធ្វើស​កម្ម​ភាព​លួច​យក​ដែក​ចេញ​ពី​ឃ្លាំង​ក្រុមហ៊ុនមួយ​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវភ្នំពេញ-ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រួច​ជួលម៉ូតូកង់បីដឹក​កាល​ពី​​ព្រឹក​ម៉ោង៨​និង៣០​នាទីថ្ងៃទី២ សីហា ២០១២។

ជនសង្ស័យ៣នាក់នេះមាន ១-ឈ្មោះសាត រដ្ឋា ភេទ​ប្រុស អាយុ២៥ឆ្នាំ ២-ឈ្មោះពេញ វាសនា ហៅ​ប៉ោយ​ប៉ែត ភេទប្រុស អាយុ២០ឆ្នាំ និង​៣-ឈ្មោះ​ណាង ណេត ភេទប្រុស អាយុ១៩​ឆ្នាំ អ្នកទាំង៣ ស្នាក់នៅផ្ទះជួល ​ក្នុងភូមិបន្លាស្អឹត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោកឌិន សារ៉ាតុម មេប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃ្មួញ​បានឲ្យដឹងថានៅវេលាម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃទី២ សីហា ២០១២ ប៉ូលិសរដ្ឋបាល​សង្កាត់​ឃ្មួញ​បានល្បាត ក៏​ប្រទះ​ឃើញជន​សង្ស័យ​ម្នាក់ឈ្មោះ​ពេញ វាសនា ហៅប៉ោយ​ប៉ែត កំពុងតែហៅម៉ូតូកង់បីដឹកដែកចេញពីក្រុម​ហ៊ុនមួយក្នុងសភាពស្ងប់ស្ងាត់​ក៏សង្ស័យ និង​បាន​ហៅ​សាកសួរតែត្រូវជននេះរត់កាត់ភ្លឺស្រែ ពេល​នោះប៉ូលិសក៏បានដេញតាមចាប់​ឃាត់​ខ្លួន​បាន​ភ្លាមៗ។

លោក​បន្តថា ក្រោយពីសាកសួរទើប​ដឹង​ថា ជន​នេះ​បាន​លួច​ដែក​ចេញ​ពី​ក្រុម​ហ៊ុន​ដោយ​គាស់​ឃ្លាំង​ជាមួយបក្សពួក២នាក់ទៀត ហើយ​​ក្រោយ​ពី​ប៉ូលិស​សាកសួរ ក៏​បាន​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ២នាក់​ថែម​ទៀត៕