ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់+ចាញ់=ចាញ់ សម្តេច​តេជោ ៖ អ្នក​ដទៃ​កុំ​បារម្ភ​ពី​ការ​ដេញ​ ហ៊ុន សែន ឆ្នាំ​២០១៣ ឱ្យ​តែ​ឈ្នះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ សម្តេច​​អគ្គមហា​​សេនា​បតី​​តេជោ​​ ហ៊ុន​ សែន​ នាយក​​រដ្ឋ​​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ បានមាន​ប្រសាសន៍​​​ឆ្លើយ​តប​​​ជុំវិញ​​ការលើក​​ឡើង​របស់​​គណបក្ស​​ប្រឆាំង​​ពីជោគជ័យ​​ក្នុងការ​បោះឆ្នោត​​​អាណត្តិ​ក្រោយ​ថា«សូម​អ្នក​ដទៃ​​​​​កុំ​​បារម្ភ​​ពេកដេញ​ ហ៊ុន​ សែន​​​ ឆ្នាំ​២០១៣​ មិន​ចាំ​បាច់​​ដេញ​ទេ ទៅ​ហើយ​ឱ្យ​តែ​ឯង​ឈ្នះ»។

សម្តេច​តេជោ​​​នាយក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍បែប​នេះ​​នាព្រឹក​ថ្ងៃទី​​​១ សីហា​ ឆ្នាំ​២០១២​ ក្នុង​ឱកាស​​ដែល​សម្តេច​​អញ្ជើញ​​ជាអធិបតី​​ដ៏​ខ្ពង់​ខ្ពស់​​ក្នុង​ពិធី​​ប្រគល់​សញ្ញាប័ត្រ​​ដល់​និស្សិត​​ជ័យ​លាភី​​ថ្នាក់​បរិញ្ញាប័ត្រ​​ និង​ថ្នាក់​បរិញ្ញាប័ត្រ​​ជាន់​ខ្ពស់​ចំនួន​​​២.៦១៩​នាក់​នៃ​សាកល​វិទ្យាល័យ​​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ ។

សម្តេច​​តេជោ​​នាយក​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​ថា ​ពួកគេ​និយាយ​ថា គណបក្សប្រជាជន​ភ័​យ​ស្លន់​​ស្លោ …. ។ ពាក់​ព័ន្ធ​​​បញ្ហា​​នេះ​​សូម​​ផ្តាំ​​​ទៅ​វិញ អាព្យុះ​ក្នុង​​ក្អម​​ប្រយ័ត្ន​បែក​ក្អម​ខ្លួន​ឯង​ ព្យុះ​នយោ​បាយ​​របស់​លោក​ឯង​​គ្រាន់​តែ​​ព្យុះ​ក្នុង​ក្អម​​ ក្នុង​ដប​​​ទេ​ គ្មាន​ផល​ប៉ះពាល់​​អ្វី​បន្តិច​​សោះ ។ តើ​ឥឡូវ​​​សង្គ្រោះ​​អ្នកណា ? និយាយ​ឱ្យ​ពិត​ទៅ​​ សង្គ្រោះ​អ្នក​ណា ? ចលនា​​ប្រជាធិបតេយ្យ​​​សង្គ្រោះ​​ជាតិ​ សង្គ្រោះ​​គេ​កំពុង​​តែ​ទទួល​សញ្ញា​ប័ត្រ​​ហ្នឹង​​​ រត់​ចូល​ព្រៃ​​ឬ​អី ? សង្គ្រោះ​​ព្រះ​សង្ឃ​​ដែល​កំពុង​​បិណ្ឌ​​បាត កំពុង​កាន់​ព្រះ​វស្សា​​ ដើម្បី​ឱ្យ​រត់​ចោល​​ស្បង់​ឬអី​ ? សូម្បី​តែ​ឈ្មោះ​រណសិរ្ស​​​សាមគ្គី​​សង្គ្រោះ​ជាតិ​កម្ពុជា​ គេ​ឈប់​ប្រើ​តាំង​​ពី​រំដោះ​​ហើយ​​បាន​តែ​​​ប៉ុន្មាន​ឆ្នាំ​ គេ​ដក​ឈ្មោះហ្នឹង​ចេញ​​គេ​ដាក់​ឈ្មោះ​រណសិរ្ស​សាមគ្គី​កសាង​​អភិវឌ្ឍន៍​មាតុ​ភូមិ​ទៅ​ហើយ​ ។ ឯង​សង្គ្រោះ​​​អី​ម៉ោង​នេះ ។ រួច​ហើយ​​និយាយ​ថា គណបក្ស​ប្រជាជន​​​ខ្លាច​ហើយ​​​បាន​និយាយ​ដូច្នោះ​​ ។ សម្តេច​​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​បាន​ឆ្លើយ​​តប​ការ​លើក​ឡើង​​​របស់​គណបក្ស​ប្រឆាំង​​ថា ចាំ​តើ​អាពៅនិយាយ​​តែ​មួយ​ម៉ាត់​ ឯង​ចាំ​ទៅ​ ធ្វើមើល​តែ​គេ​ហ្នឹង​​ស្អី​ទៅ​ ….។ ឯង​សង្គ្រោះ​​តែ​ខ្លួន​ឯង​​ហ្នឹង​​ទៅ​ ឯណាម្តាយ​នីតា​ផង​ ឯណា​ស្រី​ល័ក្ខ​ផង​ ទៅ​សង្គ្រោះ​ទៅ​ ឯណា​ប្រពន្ធ​ដើម​ផង​ ណាមួយ​​​​ម្តាយនីតា​​យក​មក​ទុក​​នៅ​ស្វាយ​រៀង​ផង​ ​ស្រី​ល័ក្ខ​ទៀត​ ហើយ​ស្រី​ល័ក្ខ​ត្រូវ​ការ​លុយ​​តុង​ទីន​ រក​លុយ​ទៅ​ បើថា​សង្គ្រោះ​​ខ្លួន​ឯងថា​សង្គ្រោះ​​ខ្លួន​ឯង​ទៅ​ ឥឡូវ​​ទូទាត់​លុយ​ឱ្យ​គេ​ឱ្យ​ហើយ​ទៅ​​ប្រយ័ត្ន​គេ​ប្តឹង ។ ជំពាក់​ថ្លៃ​ឡាន​​​​​​សង​អត់​ទាន់​​​រួច​ទេ​ ណាមួយ​​ជំពាក់​ថ្លៃ​​មេក្រូ​​​ក៏​អត់​ទាន់​​សង​រួច​ដែរ​ ពេលយុទ្ធនាការ​​​បោះ​ឆ្នោត​​កន្លង​ទៅ​កុំ​អាល​ក្អេង​ក្អាង​​​ពេក ធ្វើ​ដូចជា​​គេ​មិន​ដឹង​អី​​អីុចឹង …។

សម្តេច​​មាន​ប្រសាសន៍​ថា ខ្ញុំ​​អត់​ថា ឱ្យ​អ្នកណា​ទេ​​ ប៉ុន្តែ​អ្នក​ណា​​ធ្វើ​អ្នក​នោះ​​ដឹង​ខ្លួន​​ កាល​ពី​ថ្ងៃទី​​១៧ មិថុនា​ នៅ​សណ្ឋាគារ​​មេកុង​កំពង់​ចាម​ឯណោះ​កុំ​ធ្ងល់​ពេក ។ ហើយ​បើ​មិន​ចង់​ឱ្យ​គេ​ដឹង​ដេញ​​​អ្នកបើក​បរ​ឡាន​​​​ ដេញ​អ្នក​ការ​ពារ​​​ចោល​ឱ្យ​​អស់​ទៅ​​ទៅ​ណារួច​ ហើយ​ម៉ាក់​ធី​តា​ ចេះ​តែ​នៅ​ចាំ​ទៅ​ កូន​ទី​​​២​ចេះ​​តែ​នៅ​ចាំ​​ទៅ​នៅ​ឯស្វាយ​រៀង​ យូរៗ​ឡើង​មក​ម្ត​ង​ទៅ  រួច​ហើយ​​​ប្រាប់​ប្រពន្ធ​ថា ​ចុះ​ពង្រឹង​​​បក្ស​ ។ ​ចុះ​ពង្រឹងបក្ស​ខ្ញុំ​​ស្គាល​់​កន្លែង​​ច្បាស់​ពេក​ហើយ​ នៅ​សណ្ឋាគារ​​មេកុង​បន្ទប់​១០៤​ល្ងាច​ថ្ងៃទី​​​១៧ មិថុនា ទើបតែ​បោះ​ឆ្នោត​​​ហើយ​បាន​ប៉ុន្មាន​​​ថ្ងៃ(ដោះកូយ​) ។ បើ​អី​ុចឹង​​​ៗ​តើ​លុយ​វា​ទៅ​ណា ? បាន​ជា​មាន​បញ្ហា​​​នៅក្នុង​នោះ  រួច​តើ​អ្នក​​ណា​​​សង្គ្រោះ​អ្នក​ណា​​ ? សង្គ្រោះ​​​ខ្លួន​ឯង​​វា​មិន​រួច​​ផង​ រួច​ហើយ​​បែរ​មក​រក​សង្គ្រោះ​​ជាតិ ។ ចាំមើល​​​​មាន​អ្នក​នាំ​ពាក្យ​របស់​គេ​ចេញ​​មក​និយាយ​​ទៀត​ថា ដោយសារ​​តែ​គាត់​ខ្លាច​​ហើយ ។​

សម្តេច​​តេជោ​​​សង្កត់​ធ្ងន់​ថា ចាំទៅ​អាពៅ សូម​​ផ្តាំទុកឱ្យ​​ហើយ​ទៅ​មាន​ស្អី​​អាចាញ់+ចាញ់ ស្មើ​នឹង​​ចាញ់​នៅក្នុង​ក្អម ព្យុះ​​នៅ​ក្នុង​ហ្នឹង​ទៅ​ ។ ​ចាំមើល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​ចាប់​ធ្វើ​យុទ្ធនា​ការ​​​ទៀត​ហើយ គេថា ប្រធាន​​​សមាគម​​ប្រជាធិប​តេយ្យ​​មុខ​តែ​ឈានទៅ​បិទ​​វិទ្យុ​​សំបុក​ឃ្មុំ​​​ ។ សូម​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា ​វិទ្យុ​​វាអត់​មាន​​កំហុស​អី​ទេ​ គេមិន​ខឹង​​គោ​ទៅវ៉ៃ​រទេះ​ទេ គេធ្វើយុទ្ធ​នា​ការ​​ខ្យល់​មួយ​ឈាន​ឆ្ពោះ​ទៅ​រក​​​ការ​​បិទ​សិទ្ធិបញ្ចេញ​មតិ​ ។ កន្លង​ទៅ ​ចំពោះ​មតិ​របស់​​​អ្នក​ឯងមាន​​ស្អី​​មាន​ទៅ​ ហើយ​វិទ្យុ​​នោះ​វា​អត់​មាន​​ទោស​ទេ​ម៉េច​ក៏​មក​​ឃោស​នា​​ដូច្នេះ​​ទៅ​វិញ​​ ប៉ុន្តែ​ចំពោះ​​ទោស​របស់​​អ្នក​ឯង​ចាំ​រួច​ទៅ​ ​៧នាក់​​ដែល​មក​ទទួល​បទ​បញ្ជា​​​ចេញ​​៦​ហើយ រាប់​ទាំង​ម្នាក់​​មួយ​ទៅ​ដល់​​​ថៃ ។

មុនពេល​​ដែល​ចេញទៅ​​ដល់​ថៃ​​ ដូច​ដែល​ខ្ញុំ​​ប៉ាន់​ស្មាន​​​អី​ុចឹង​ មក​ដេក​នៅ​ផ្ទះ​មន្ត្រី​​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​​​មួយ​អស់​ពីរ​យប់​ រួច​បាន​​លុយ​៣០​ម៉ឺន​រៀល​​ ចេញ​ទៅ​តាម​ឡាវ​​​ចូល​ទៅ​ប្រទេស​ថៃ ក្នុង​នោះ​​៧នាក់​​ដែល​ទទួល​បទ​បញ្ជា​​៥នាក់​​​មាន​ដីកា​ចាប់​ខ្លួន​​នៅ​តែ​ ប៊ុន រដ្ឋា​​ មួយ​ទេ។ វិទ្យុ​វា​ខុស​អី​វា ម្ចាស់​ធ្វើខុស​​​គេ​លេង​​តែ​ម្ចាស់​​​ ។

យី !​​ ចេះ​ថា​ធ្វើយុទ្ធ​នាការ​ខ្យល់​ ដល់​គេ​ថា​ឱ្យ​វិញ​​ថាគេ​គំរាម​​កំហែង​ ។ ខ្ញុំ​យក​ការ​សន្និដ្ឋាន​​​មួយ​ចេះ​តែ​និយាយ​​ទោះ​បី​នៅ​កន្លែង​​​នេះ​ កន្លែង​នោះ​​​ ​មាន​ទាំង​​NGO​​ទៀត​ ​ដូច្នេះ​សូម​ចេញ​មក​​​ សូម្បី​​ទូរ​ស័ព្ទ​​ទៅ​គឺមាន​ការ​​​កត់​ត្រា​​ទុក​ដើម្បី​​ទារ​លុយ​​​ ម៉ោង​ប៉ុន្មាន​​ នៅ​បង្គោល​​​អង់​តែន​​ត្រង់​ណា​ ។ បើ​Mobitelវិញ​គេ​កត់​​​ត្រា​តាំង​ពី​បង្គោល​​អង់​តែន​​លេខប៉ុន្មាន​ទៀត ។ ​​ដូច្នេះ​​​ការ​ស្រាវ​ជ្រាវ​​​អី​ុចឹង​​​មិន​មាន​ការ​លំបាក​​សម្រាប់មន្ត្រី​​​សន្តិសុខ​ទេ ។ សូម​ជូន​​​សារឱ្យ​ហើយ​ សូម​​រក​មេធាវី​​ឱ្យ​ខ្លាំង​​​យក​មក​​​តទល់​ ។ រឿង​ផ្តិត​មេ​ដៃ​​អត់​បាន​ការ​​អី​ទេ​ បើ​ដូច្នេះ​​គេមិនបាច់​​ចាំមាន​តុលាការទេ​​ ព្រោះ​វា​គ្មាន​​​ទម្ងន់​​ទៅលើការ​​កាត់​ក្តី​​​របស់​តុលាការ​​ទេ ។ ខ្ញុំ​​ក៏​មិន​​​មែន​តួអង្គ​​តុលាការ​​ទេ ក៏​ប៉ុន្តែ​​​ក្នុង​តួអង្គ​​​​រដ្ឋ​ស្ថាប័ន​ជំនាញ​ មាន​សិទ្ធិនឹង​ធ្វើកិច្ច​ការ​​ដែល​ទាក់​ទង​​ទៅ​នឹង​​សន្តិសុខ​ជាតិ​ ។

សម្តេច​​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​បាន​រិះ​គន់​​បក្ស​ប្រឆាំង​​ទៀត​ថា វាហាក់​​ដូចជា​ជ្រុលពេក​ រំលំ​របប​ផ្តាច់ការ​ ក្បត់​ជាតិ​ កញ្ជះគេ​ ដើម្បី​​​សង្គ្រោះ​​ជាតិ​ ។ អុញ​! សង្គ្រោះ​​តែ​ខ្លួន​ឯង​ ប្រពន្ធ​​​ចុង ប្រពន្ធ​ដើម​​ ឱ្យ​តែ​​រួច​ទៅ​ កុំ​អាល​មក​សង្គ្រោះ​​អ្នក​ដ​ទៃ ប៉ុន្តែ​បើមាន​​​លទ្ធភាព​​ឈ្នះ​ឆ្នោត​​មិន​ចាំបាច់​​ព្រួយ​ទេ យក​ទៅ​វិមា​ន​​សន្តិភាព​​សម្រាប់​អស់​លោក​​អង្គុយ​ហើយ​ ៕