ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ខ្លួន​​បុរស​៦​នាក់​​ជាប់​ពាក់​ព័ន្ធ​​ប្រើ​ប្រាស់​​គ្រឿងញៀន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ចំនួន៦​នាក់ត្រូវ​បាន​ប៉ូលិសខណ្ឌសែន​សុខ ឃាត់ខ្លួនជា​មួយ​នឹង​ថ្នាំញៀន​ប្រភេទម៉ា​ទឹកកកចំនួន៣កញ្ចប់តូច កាល​ពីវេលា​ម៉ោង​១០និង​៣០នាទីយប់ថ្ងៃទី១ សីហា នៅផ្លូវលំ​ក្រុមទី៩ ភូមិត្រពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។

ជនជាប់​ចោទ​៦នាក់នេះគឺ១-ឈ្មោះឃុន ហៀង ភេទ​ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ​សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ២-ឈ្មោះ​ឯក ផារី ភេទប្រុស អាយុ១៧ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ផ្លូវលំភូមិត្រពាំងឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ៣-ឈ្មោះយ៉ឺន សុខគា ភេទប្រុស អាយុ​១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧N ផ្លូវ២៦៥ ក្រុម៣ សង្កាត់ទឹកល្អក់៣ ខណ្ឌ​ទួល​គោក ៤-ឈ្មោះ​សួន វិមាន ភេទប្រុស អាយុ១៧​ឆ្នាំ ជា​សិស្ស ៥-ឈ្មោះ​យិន សាវីត ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត និង​៦-ឈ្មោះ​​ឈុំ ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ជា​​កម្ម​ករ​សំណង់ អ្នកទាំង៣ស្នាក់នៅក្នុង​ភូមិអូរ​បែក​ក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ត្រីប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យ​ដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើត្រូវបាន​​​ប៉ូលិស​ឃាត់​ខ្លួន ខណៈ​ធ្វើសកម្មភាព​ទិញ​គ្រឿង​ញៀន​នៅ​ម្តុំ​​ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹកថ្លា។ ទោះ​បីយ៉ាង​ណា​ប៉ូលិស​កំពុង​តែស្រាវជ្រាវរកមេ​ខ្លោង​ជួញដូរ​គ្រឿង​ញៀន ដើម្បីយកមកផ្តន្ទា​ទោស​​តាម​ផ្លូវច្បាប់។
គួរបញ្ជាក់ថា ការជួញដូរគ្រឿង​ញៀន​តំបន់​ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា អាជ្ញាធរមាន​សមត្ថកិច្ចបានបង្ក្រាបជាញឹកញាប់ ហើយក៏ធ្លាប់​ចាប់បាន​ពួក​ជួញ​ដូរគ្រឿងញៀនផងដែរ ប៉ុន្តែ​ដូច​ជាបង្ក្រាបជនងងឹតទាំងនេះមិនចេះអស់ទាល់​តែសោះមិនដឹងមូលេហេតុអ្វី?៕