រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ សីហា បានឃាត់ខ្លួនមុខសញ្ញាកាច់សោ.កម៉ូតូ២នាក់បញ្ជូនទៅកាន់សាលាដំបូង ដើម្បីសុំការសំរេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ជនសង្ស័យម្នាក់ឈ្មោះយា សុភា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះឃឹម យុទ្ធា ហៅយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជាមួយជនខាងលើ នេះដែរ។ ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ២នាក់នេះ លោកវរសេនីយ៍ទោ សុង លី ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ឱ្យដឹងថា គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះសន ឌុចឌី ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលត្រូវចោរ១ក្រុមលួចយកម៉ូតូទៅបាត់។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ កក្កដា នាងសន ឌុចឌី បានជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៨ ទៅយកម្តាយដែលកំពុងបេះត្រកួនក្នុងបឹងបាយ៉ាបនៅខាងក្រោយវត្តពោធិរាម សង្កាត់ភ្នំពេញថ្មី ។ លុះពេលទៅដល់នាងបានទុកម៉ូតូនៅក្បែរទ្រុងទា រួចចាក់សោត្រឹមត្រូវហើយចុះទៅជួយបេះត្រកួនម្តាយ។ មួយសន្ទុះនាងក៏ឡើងពីបឹងមកវិញ ស្រាប់តែបាត់ម៉ូតូ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ