ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំ​យក​អំណោយ​​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង ចែក​ជូន​យុវជន​​ស្ម័គ្រ​ចិត្ត​ក្រុម​១១៧

11 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ​រសៀល​ថ្ងៃទី​៣១ កក្កដា ២០១២ ​នេះ លោក​ឧត្តម​សេនីយ៍​​ឯក យង់ សារិទ្ធ ​មេ​បញ្ជា​ការ​រង ​បញ្ជា​ការ​ដ្ឋាន​កង​អង្គ​រក្ស ​ប្រចាំទិស​​ប្រាសាទ​ព្រះវិហារ​ ​និងជា​​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​

ខេត្តព្រះវិហារ​ ៖ ​រសៀល​ថ្ងៃទី​៣១ កក្កដា ២០១២ ​នេះ លោក​ឧត្តម​សេនីយ៍​​ឯក យង់ សារិទ្ធ ​មេ​បញ្ជា​ការ​រង ​បញ្ជា​ការ​ដ្ឋាន​កង​អង្គ​រក្ស ​ប្រចាំទិស​​ប្រាសាទ​ព្រះវិហារ​ ​និងជា​​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ លោក​​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង ​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ អម​ដំណើរ​​ដោយ​នាយ​ទាហាន​​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ប្រចាំ​ទិស​ទី​១ ប្រាសាទ​ព្រះ​វិហារ​នាំ​យក​​អំណោយ​ទៅ​ចែក​ជូន និង​​សួរ​សុខ​ទុក្ខ​ដល់​​និស្សិត​ស្ម័គ្រ​ចិត្ត ក្រុម​​១១៧ ​ប្រចាំ​ស្រុក​ជាំក្សាន្ត​ ។

លោក​ឧត្តម​​សេនីយ៍​ឯក ​យង់ ​សារិទ្ធ នៅ​ក្នុង​ឱកាស​​នោះ​បាន​ជួយ​ឧបត្ថម្ភ​​នូវ​គ្រឿង​ឧបភោគ​​បរិ​ភោគ​​ដែល​ជា​អំណោយ​ផ្ទាល់​​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុន​ហៀង រួម​មាន​អង្ករ​១០០​គីឡូ​ក្រាម ​ត្រីខ​១​កេសធំ មី​យើង​១​កេស​តូច​ ទឹក​ត្រី​១​យួរ ​ទឹក​ស៊ីអីុវ​៥​យួរ​ ប៊ីចេង​៥​គីឡូ​ក្រាម ស្ករ​ស​១០​គីឡូក្រាម ​ខ្ទឹម​ស​២​គីឡូ​ក្រាម សាច់​គោ​១​ ភ្លៅ​១៣​គីឡូ​ក្រាម សាច់​ជ្រូក​២៣​គីឡូ​ក្រាម ត្រី​រ៉ស់​១១​គីឡូ​ក្រាម ទឹក​បរិ​សុទ្ធ​​២០​កេស និង​ផ្តល់​​ជា​ថវិកា​ផ្ទាល់​ដល់​ក្រុម​ការ​ងារ​ចំនួន​៣១​នាក់ (យុវ​ជន​និស្សិត​​១២​នាក់ ក្រុម​បច្ចេក​ទេស​​១២​នាក់ និង​ជំនួយ​ការ​៧​នាក់) ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​​១០​ម៉ឺន​រៀល​ផង​ដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕