ខ្យល់កួចកំបុតត្បូងកើតមានកាលពីថ្ងៃទី១សីហា ក្នុងខេត្តទាំងឡាយនាភាគខាងត្បូងវៀតណាមបណ្តាលឱ្យមនុស្សស្លាប់២នាក់និងខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើន ។នៅសុកត្រាង មានរបាយការណ៍ពីមនុស្សស្លាប់ម្នាក់ហើយមនុស្ស៥៩នាក់ត្រូវរបួស ក្រោយការបោកបក់នៃខ្យល់កំបុតត្បូងមួយលើសង្កាត់ភូឡុក ឃុំថាញ់ទ្រី និងឃុំវិញថាញ់ ស្រុកថាញ់ទ្រី ។ ផ្ទះចំនួនជាង៣៥០ខ្នងរងការខូចខាត ។ ទាហាននិងប៉ូលិសជាច្រើនរយនាក់ត្រូវបានបញ្ជូនទៅជួយប្រជាជនមូលដ្ឋានក្នុងការជួសជុលឬកសាងផ្ទះឡើងវិញ ។
នៅខេត្តបាក់លាវ ខ្យល់កំបុតត្បូងអមដោយភ្លៀងយ៉ាងខ្លាំងកើតមានកាលពីថ្ងៃទី១សីហាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ហើយ១២នាក់ត្រូវរបួស រួចបំផ្លាញផ្ទះជាង៤២០ខ្នង ។ ការខូចខាតខាងសម្ភារត្រូវបានប៉ាន់ប្រមាណថាមានជាច្រើនពាន់លានដុង ។ មូលដ្ឋានរងការប៉ះពាល់ខ្លាំងជាងគេគឺស្រុកហុងហ្សិនជាមួយមនុស្សស្លាប់ម្នាក់និងរបួស៨នាក់ហើយផ្ទះ១២២ខ្នងរងការខូចខាត។ ខ្យល់កួចខ្លាំងអមដោយភ្លៀងខ្លាំងផងបណ្តាលឱ្យមនុស្ស៥នាក់ ត្រូវរបួសក្នុងខេត្តបេនទ្រីដោយនៅទីនោះផ្ទះប្រមាណជា៤០ខ្នងរងការបំផ្លាញទាំងស្រុងរួចសំណង់សាធារណៈជាច្រើនរងការខូចខាត ៕
ចែករំលែកព័តមាននេះ