ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​​​សាវឡា​​បង្ក​​ទឹកជំនន់​​​នៅ​​​តៃវ៉ាន់​​​​ចិន​​ប្រកាស​​អាសន្ន​

13 ឆ្នាំ មុន

អាជ្ញាធរ​​​រាយ​ការណ៍​​​ថា ភ្លៀង​ធ្លាក់​​ខ្លាំង​​និង​ខ្យល់​​បោក​បក់​​​ខ្លាំង​​បណ្តាល​​ឱ្យ​មាន​ទឹក​ជំនន់​​និង​​​​​ការ​​ហូរ​​ភក់​នៅ​​តៃ​វ៉ាន់​​សម្លាប់​​មនុស្ស​​​៤​នាក់​ក្រោយ​ការ​បោកបក់​​​​កាលពី​ថ្ងៃទី​​​២​សីហា​​របស់​ខ្យល់ព្យុះ​​ឈ្មោះ​​សាវឡា  SAOLA ដែល​​​​បង្ខំ​​ឱ្យ​​ទីផ្សារ​ហិរញ្ញ​វត្ថុ​​​​​ត្រូវ​បិទទ្វារ​​ ហើយ​​បង្ក​​ការ​រាំង​​ស្ទះ​​ក្នុង​ការ​ដឹក​ជញ្ជូន​ ។

ជើង​ហោះ​ហើរ​​​ក្នុង​ស្រុក​​របស់​​​​យន្ត​ហោះ​ទាំងឡាយ​ត្រូវ​​លុប​ចោល​​ហើយ​បណ្តាញ​​​​ផ្លូវ​​ដែក​​ត្រូវ​​បញ្ឈប់​​ពេល​​​ព្យុះ​​នេះ​​បោក​បក់​​សំដៅ​មក​កាន់​​ឆ្នេរសមុទ្រ​​​​នៃ​​កោះ​តៃវ៉ាន់​ ។​ ព្យុះ​​​នេះ​​ដំបូង​​​វាយ​ប្រហារ​​​លើ​​ហ្វ៊ីលីពីន​​​បណ្តាល​​​ឱ្យ​​មនុស្ស​ស្លាប់​៣៣​​នាក់​ ។​ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន​ស៊ិន​ហួ​រាយការណ៍​​​​ថា ​ចិន​បាន​​​​ប្រកាស​អាសន្ន​ចំពោះ​​ខ្យល់ព្យុះ​​​​​នោះ​ដែល​អាច​​​វាយ​ប្រហារ​​​លើ​​ខេត្ត​ហ្វូជាន​ និង​ហ្សេយ៉ាង នាភាគ​​អាគ្នេយ៍​​ចិន ។

ព្យុះ​​មួយ​ទៀត​​ឈ្មោះ​​ដំរី​​​​  DAMREY  ​ក៏​អាច​បោក​បក់​​មក​លើ​ភាគ​ខាង​ជើង​​​​​ក្រុង​សៀង​ហៃ​ចាប់តាំងពី​ថ្ងៃ​ទី២​សីហា​​​ទៅដែរ ៕