ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​​​មនុស្ស​ចេញពី​​​ព្រលាន​​យន្ត​ហោះ​តិច​សាស់​​​មួយក្រោយ​ប្រកាស​អាសន្ន​គ្រាប់​បែក​

13 ឆ្នាំ មុន

ម៉ាស៊ីន​​​​ឃោសនា​​ក្នុង​ស្រុក​​រាយការណ៍ថា ការ​ប្រកាស​អាសន្ន​​​គ្រាប់​បែក​​មួយ​កាលពី​រសៀល​ថ្ងៃទី​១​សីហា​ញ៉ាំង​ឱ្យ​មាន​ការ​ជម្លៀស​​​​មនុស្ស​ចេញពី​​​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​​សាន់​​អាន​តូ​នីញ៉ូ​រដ្ឋ​តិចសាស់​​​​សហរដ្ឋអាមេរិក​​​ ។​​​ការជម្លៀស​​​​មនុស្សចេញ​​ដែល​ទាក់ទិន​​ដល់​អ្នក​​​ដំណើរ​ជិត​១ពាន់​​នាក់​​ចាប់​ផ្តើម​​​ពីម៉ោង​​១៤ម៉ោង​ក្នុង​​ស្រុក​​​ទៅ  ក្រោយ​ការ​​ប្រកាស​​អនាមិក​មួយ​ដែល​​​អះអាង​​ថា​មាន​​គ្រាប់​បែក​​​​​៣​គ្រាប់​​ស្ថិត​នៅត្រង់​​​​ចំណត​របស់​ព្រលាន​យន្ត​ហោះ ។

អ្នក​​​ប្រកាស​តាមទូរស័ព្ទ​​​នេះ​ជា​បុរស​ម្នាក់​និយាយ​​​ថា រូបគេ​​​បាន​​ទុក​​ចោល​​ក្នុង​ព្រលាន​​​យន្ត​ហោះ​​​នូវ​​វ៉ាលីស​ដាក់​​​អីវ៉ាន់​​មាន​គ្រាប់​​បែក​​​​​ក្នុង​នោះ​​ដែលជិត​​ផ្ទុះ​ហើយ​​ ។ រថយន្ត​​​បឺស​​ចំនួន​២៥​គ្រឿង​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​ព្រលាន​​​យន្ត​ហោះ​ដើម្បី​ជួយ​​ជម្លៀស​អ្នក​ដំណើរ​​​​ចេញ​ហើយ​អ្នក​ដំណើរ​ខ្លះ​​​ត្រូវ​នាំទៅ​​​កាន់​ជម្រក​​​​ការពារ​​​បណ្តោះ​អាសន្ន​​​ ។ រថយន្ត​​​ពន្លត់​​​ភ្លើង​ទាំង​ឡាយ​​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​ព្រលាន​យន្ត​ហោះ​​នោះ​​ដែរ  ហើយ​​​មាន​បញ្ជូន​ពួកអ្នក​​​ឯកទេស​ខាង​ដោះមីន​​​និង​​ក្រុម​​​អ្នក​ឯកទេស​ខាង​សម្ភារ​ៈ​​គ្រោះ​ថ្នាក់​​​ទៅ​​ដែរ  ៕​