ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី ៖ ​​អាវុធ​​បោះបង់​​​ចោល​គំរាម​កំហែងធ្ងន់​ធ្ងរ​​ដល់​​ជន​ស៊ីវិល​

13 ឆ្នាំ មុន

របាយ​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​​២សីហា​ដោយ​​សាកល​វិទ្យា​ល័យ​​ HARWARD ព្រមាន​ថា​ ​បណ្តា​អាវុធ​ដែល​​បោះ​បង់​ចោល​​រ៉ាយ​ប៉ាយ​​ជាផ្នែក​មួយ​នៃគ្រឿង​អាវុធ​​របស់​អតីត​​មេដឹកនាំ​លីប៊ី​​លោក​​មូអាម៉ា​កាដា​ហ្វី​ ជាការ​គំរាម​កំហែង​​​យ៉ាង​ធ្ងន់​ធ្ងរ​​មួយ​ដល់​ជន​ស៊ីវិល ។

​លោក​​BONNIS DOCCHERTY ​​ជា​ប្រមុខ​ក្រុម​ស្រាវ​ជ្រាវ​​មួយ​របស់​ HARWARD LAW SCHOOL  និង​​​ដៃគូ​គឺ​អង្គការ​​​ CIVIC ដែល​​​​ទៅ​កាន់​លីប៊ី​​គូស​បញ្ជាក់​​​​ថា ​ប្រសិន​​​បើ​អាវុធ​​​​​ទាំង​​​នោះ​ត្រូវ​​​​បោះ​​បង់​ចោល​​សមត្ថភាព​​​​​សម្លាប់​​ជន​ស៊ី​វិល​​​របស់​​វា​​ពុំបាត់​​បង់​​ឡើយ ។ ​ក្នុង​ចំណោម​​អាវុធ​ដែល​បោះ​​បង់​​ចោល​​​​​រ៉ាយ​ប៉ាយ​​​​​​លើ​វាល​ខ្សាច់​​​​​និង​តំបន់​​ទាំងឡាយ​​ក្រោយ​ជម្លោះ​​​កាលពី​ឆ្នាំ​​​​ទៅ​មិញ​​រួម​មាន​​​គ្រាប់​​កាំភ្លើង​​ដៃ ​គ្រាប់​​កាំភ្លើង​​ត្បាល់​ និង​​​គ្រាប់​​បែក​​​​​ទាំងឡាយ​​រួមទាំង​​​​​មីស៊ីល​ដី-​អាកាស​​ផង ។ អាវុធ​​ទាំង​នោះ​​នៅរ៉ាយ​ប៉ាយ​​​ខាង​ក្រៅ​​លេណដ្ឋាន​​ជាច្រើន​​​ដែល​​គ្មាន​កិច្ច​​​​ការពារ​​សន្តិសុខ​ ហើយ​អាវុធ​​ឯទៀត​​នៅ​រ៉ាយ​ប៉ាយ​​​គ្រប់​កន្លែង​​ក្នុង​ប្រទេស ។ ក្រៅពី​នេះ​មាន​កន្លែង​​​​ស្តុកអាវុធ​​​​របស់​​បណ្តា​កង​​ជីវពល​នៅ​​តាម​ទីក្រុង​ទាំងឡាយ​​សម្រាប់​​​ទុក​​​​លក់​និង​ប្រើ​ប្រាស់​​ដែល​វា​កាន់តែ​គំរាម​កំហែង​ខ្លាំងទៀត​​​ដល់​​ជន​ស៊ីវិល ។​

​​របាយ​ការណ៍​​​នេះ​ក៏​គូស​បញ្ជាក់​​ផងដែរ​ ​ពីគ្រោះ​​ថ្នាក់​​សម្រាប់​​​ជន​​​ស៊ីវិល​​​ពេល​​ក្រុម​មួយ​ចំនួន​ដែលពុំ​​​​ទទួល​​​ការ​ហ្វឹក​​ហាត់​​​ហើយ​​ចុះ​​​ធ្វើ​​ការ​បោសសម្អាត​​​តំបន់​​នានា​ដែល​មាន​គ្រាប់​​រ៉ាយ​ប៉ាយ​​​ឬ​ប្រមូល​​អាវុធ​ទុក​សម្រាប់​​ធ្វើ​ជា​​អនុស្សាវ​រីយ៍​​នៃ​សង្គ្រាម ៕