ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៣០ កក្កដា ទាហានការពារព្រំដែនឡាវបានដោះលែងពលរដ្ឋខ្មែរម្នាក់ទៀត បន្ទាប់ពីត្រូវទាហានឡាវចាប់ខ្លួនកាលពីថ្ងៃទី២៤ កក្កដា ២០១២ កន្លងមក នៅចន្លោះបង្គោលលេខ៦៤ និង៦៥ ស្ថិតក្នុងភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខណៈចូលទៅកាប់ឈើគ្រញូងក្នុងដីឡាវ។
ពលរដ្ឋខ្មែរម្នាក់ដែលទាហានឡាវដោះលែងមកវិញនោះឈ្មោះឡត ដែង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិផាបាង ឃុំថ្មកែវ ស្រុកសៀមប៉ាង គឺដោះលែងបន្ទាប់ពីក្រុមគ្រួសារយកលុយទៅលោះខ្លួនមកវិញ តែពុំដឹងថា ការដោះលែងមកវិញនេះថ្នូរនឹងទឹកប្រាក់ប៉ុន្មាននោះឡើយ ។ បើតាមការឱ្យដឹងបន្ថែមពីមន្ត្រីនគរបាលវរព្រំដែនលេខ៧០១ បានបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំខ្លួននៅស្រុកមឿនខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ រហូតមកទល់ពេលនេះនៅសល់ចំនួន៦នាក់ទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ