រាជធានីភ្នំពេញ ៖ គិតត្រឹមវេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី២ សីហា ២០១២នេះ ក្នុងចំណោមប្រទេសចំនួន៣៩ ដែលទទួលបានមេដាយពីការប្រកួតកីឡាអូឡំាពិកក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនោះ ប្រទេសចិន នៅតែបន្តនំាមុខគេ ដោយទទួលបានសរុប៣០ គ្រឿង ក្នុងនោះមេដាយមាស១៧គ្រឿង ប្រាក់៩ និងសំរិទ្ធ៤គ្រឿង ។
លំដាប់ទី២ គឺសហរដ្ឋអាមេរិកបានមេដាយសរុប២៩គ្រឿង ដោយទទួលបានមាស១២ ប្រាក់៨ និងសំរិទ្ធ៩ ។ លំដាប់លេខ៣ គឺប្រទេសកូរ៉េខាងត្បូង ទទួលមេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៤ ។ ប្រទេសបារំាងឈរនៅលំដាប់លេខ៤ ទទួលបានមេដាយមាស៥ ប្រាក់៣ និងសំរិទ្ធ៥គ្រឿង ។ ប្រទេសកូរ៉េខាងជើង នៅលំដាប់ទី៥ ទទួលបានមេដាយមាស៤ និងសំរិទ្ធ១ ។
បន្ទាប់មកប្រទេសអាឡឺម៉ង់ទី៦ អុីតាលីទី៧ កាហ្សាក់ស្តង់ទី៨ ជប៉ុនទី៩ និងប្រទេសរុស្ស៊ីទី១០ ។រីឯប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនោះវិញឈរនៅលំដាប់ទី១១ ដោយទទួលបានមេដាយមាស២ ប្រាក់៣ និងសំរិទ្ធ៤ ។ចំណែកប្រទេសទំាង១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានតែប្រទេសឥណ្ឌូណេស៊ី និង ថៃទេ ដែលទទួលបានមេដាយ ដោយប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយចំនួន២គ្រឿង គឺប្រាក់១ សំរិទ្ធ១ លើវិញ្ញាសាលើកទម្ងន់ ។ ចំណែកប្រទេសថៃទទួលបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាលើកទម្ងន់ផងដែរ ។
ចំណែកកីឡាករកម្ពុជាឈ្មោហែម ថុន ពន្លឺ ត្រូវបានចាប់ផ្តើមប្រកួតលើវិញ្ញាសាហែលទឹករបៀបសេរីចម្ងាយ៥០ម៉ែត្រ នៅថ្ងៃទី២ សីហា នេះ ៕
ចែករំលែកព័តមាននេះ