ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​​ខ្លាំង​​ឆ្លង​ដែន​​2រូប​ជួប​​​ប្រកួត​ជា​មួយ​​​ជើង​ខ្លាំង​កម្ពុជា​​នៅ​លើ​​រេញ TV3ថ្ងៃ​សៅ​រ៍ចុង​សប្តាហ៍​​នេះ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ៖ ​ស្ថានីយ​ទូរ​​ទស្ស​ន៍​​ប៉ុស្តិ៍​លេខ​​៣​ នៅ​ថ្ងៃ​សៅ​​​រ៍​​ទី​​៤ ​​ខែ​សី​ហា​​​ខាង​មុខ​​​នេះ នឹង​​រៀប​​​ចំ​​ឱ្យ​​មា​ន​ព្រឹត្តិ​ការណ៍​​​​នៃ​ការ​ប្រកួត​​​ដ៏​កក្រើក​​​មួយ​​​ ដែល​ជា​​​ការ​ប្រកួត​​​​ក្នុង​​​​លក្ខណៈ​​​ជម្រុះ​​​​វិល​​​ជុំ​​​រវាង​​​​​​កីឡាករ​បរទេស​​​​​២រូប​ និង​កីឡា​ករ​​​កម្ពុជា​​​២រូប​ ដើម្បី​​​​ដណ្តើ​ម​​​ជើង​​​ឯក​​​​ទម្ងន់​​​៦៧​គីឡូ​ក្រាម​ ។

​​លោក​ទី​​​ រ៉ា​ណាត​​ អ្នក​​រៀប​ចំ​​​​​កម្ម​វិធី​​​​ប្រចាំ​​​ស្ថានីយ​​ទូរ​ទស្សន៍​​​ប៉ុស្តិ៍​លេខ​​៣ បាន​​ឱ្យ​ដឹង​​ថា ខាង​កម្ពុជា​​​មាន​កីឡា​ករ​​​ ឡៅ ស៊ីណាត​ មក​ពី​ក្លិប​​​កងទ័ព​ពិសេស​​ឆត្រ​យោង​​​​​​៩១១ និង​ ឡុង​ សុវ​ណ្ណ​ឌឿន​ មក​ពី​ក្លិប​​​សាល​វ័ន្ត​​កីឡា​ ​​។ រី​ឯ​កីឡា​ករ​​​បរ​ទេស​​​វិញ​​មាន​កីឡា​ករ​ Pongtong Jetsada មក​​​ពី​ប្រទេ​ស​​ថៃ​​ និង​កីឡាករ​​​​​ Adayton មក​ពី​ប្រទេស​​ប្រេ​ស៊ីល​​ ។

លោក​បាន​​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ​ក្នុង​ចំណោម​​​​កីឡា​ករ​​​ទាំង​​៤​រូប​​នេះ គេ​​​មិន​ទាន់​​អាច​ដឹង​​មុ​ន​​ថា​អ្នក​​​ណា​ត្រូវ​ជួប​​​អ្នក​ណា​នោះ​ទេ​​ ។ ដើម្បី​ភាព​យុត្តិ​ធម៌​​ គឺគណៈ​​កម្ម​ការ​​​​រៀប​ចំ​​​ការ​ប្រកួត​​​​​តម្រូវ​​ឱ្យ​​​កីឡា​ករ​​​​ទាំង​​៤​រូប​នេះ​​ឡើង​​ធ្វើការ​​​ចាប់​ឆ្នោត​​​រើស​​​​គូ​ប្រកួត​​​​ដោយ​​ខ្លួន​ឯង​​ អ្ននណា​ប៉ះ​អ្នក​ណា​​​ត្រូវ​ប្រកួត​​​ជា​មួយ​​អ្នក​នោះ​​​ ដើម្បី​រក​​​អ្ន​ក​ឈ្នះ​​​ជួប​អ្នក​ឈ្នះ​​​យក​ចំណាត់​ថ្នាក់​លេខ​​១ ។ ​Pongtong Jetsada ធ្លាប់​មក​​​ប្រកួត​នៅ​ស្រុក​​​ខ្មែរ​​​​៤លើក​​​​​រួចមក​​ហើយ​ គឺ​​​ពុំ​ធ្លាប់​​​​ចាញ់​ម្តង​​ណា​ឡើយ​ ។

លើក​ទី​​១ បាន​យក​​ឈ្នះ​​ពិន្ទុ​​​ ឡន​ ​លឿប​ មក​ពី​ក្លិប​​​​កង​ពល​តូច​​​លេខ​​៧០​​ លើក​​ទី២​យក​​ឈ្នះ​​​ ពេជ្រ​ សីហា​ មក​ពី​​​សមា​គម​​កីឡា​
ប្រដា​ល់​​​ក្រសួង​​​​ការ​ពារ​ជាតិ​​នៅ​ទឹក​ទី​​៤​ លើក​ទី​​៣​យ​ក​ឈ្នះ​ ផុ​ន​​ ផាន់​ណា​ ​មក​ពី​​​ក្លិប​​​អប្សរា​​​​ក្បាច់​គុន​​ខ្មែរ​​​ដោយ​ពិន្ទុ ​និង​លើក​​ចុង​ក្រោយ​​​​​បា​ន​​វាយ​ផ្តួល​​​​ ឡៅ ស៊ីណា​ត​​​​ ឱ្យ​​​សន្លប់​​នៅ​មុន​​​​ស្នូរ​ជួង​​​បញ្ចប់​ទឹក​ទី​​៣ ។ ចំណែក​​​ Adayton វិញ​ ក៏​ធ្លាប់​​​មក​ប្រកួត​នៅ​​​ស្រុក​ខ្មែរ​​​​២លើក​​​ដែរ​ ​គឺ​​ឈ្នះ​​កីឡាករ​​ សុវណ្ណ ឌឿន​ ទាំង​​​​២​​លើក​​ ។

​​​រី​​ឯ​គូ​ប្រកួត​​​​​មិត្ត​​​ភាព​វិញ​ លូន​​ សុខ​ខេង​ មក​​ពី​ក្លិប​​​​​​សិង្ហ​​​កីឡា​​ ជួប​ប្រកួត​​ជា​​មួយ​​​​​​​ ហ៊ីម ​សារ៉ាន់​ មក​ពី​​​សមាគម​​​កីឡា​​ប្រដាល់​​​ក្រសួង​​​​​ការ​ពារ​ជាតិ​​ និង​ ផុន​​ ផុល​ ​មក​ពី​​ក្លិប​​​​​តាព្រហ្ម​​​មាន​ជ័យ​​ ជួប​ប្រកួត​ជា​មួយ​​​ ថុល​ មករា ​មក​ពី​ក្លិប​​ឃ្លាំង​​មឿង​​កីឡា ៕