ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ិន ច័ន្ទ​នី​រ័ត្ន បដិ​សេធ​ទំនាក់​ទំនង​ជា​មួយ​បុរស​​ជំនួញ​កាត់​ចិន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ខណៈ​​ពេល​ដែល​ហ៊ិន ច័ន្ទ​​នីរ័ត្ន ​តែង​តែ​ប្រកាស​ក្តែងៗ​ថា មក​ទល់​ពេល​នេះ​នាង​​​នៅ​មិន​ទាន់​មាន​គូ​ស្នេហ៍​​នៅឡើយ​នោះ​ ស្រាប់តែ​ថ្មីៗ​នេះ​​មាន​ពាក្យ​ចចាម​អារ៉ាម​​មួយ​ចំនួន​បាន​​លើក​ឡើង​ថា តារា​​សម្តែង​​ និង​ជា​ពិធី​ការិនីដ៏​តូច​ច្រឡឹង​ស្រស់​សោភា​រូប​នេះ​កំពុងតែ​មាន​ទំនាក់​ទំនង​​ជា​មួយ​បុរស​​​ជំនួញ​​កាត់​ចិន​ម្នាក់ ។ តែ​តា​រា​រូប​នេះ​នៅតែ​ធ្វើ​ការ​បដិសេធ​ក្រោម​​លេស​ថា ​នាង​មិន​ទាន់​មាន​គូ​ស្នេហ៍​​ និង​មិន​ទាន់​ចង់​រៀប​​ការ​នៅ​ពេល​នេះ​ឡើយ ខណៈ​​ដែល​ការងារ​សិល្បៈ​របស់​នាង​កាន់​តែ​មមា​ញឹក​នោះ ។

រឿង​នេះ​​មិន​មែន​ជា​រឿង​ថ្មីដែល​កើតឡើង​សម្រាប់​តារា​​ដែល​មាន​មន្ត​ស្នេហ៍​​ម្នាក់​នេះ​ឡើយ ពោល​កន្លង​​មក​ហ៊ិន ច័ន្ទ​នីរ័ត្ន ​ក៏ធ្លាប់​​មាន​ពាក្យ​លេច​ឮថា ​មា​នទំនាក់​​ទំនង​ជា​មួយ​លោក​​សុខ​ សេរី​វឌ្ឍនា ​ដោយ​សារ​ជា​ញឹក​ញាប់​គេ​តែង​ឃើញ​​អ្នក​ទាំង​ពីរ​ច្រើន​ដើរ​ហើរ​ជា​មួយ​គ្នា​ ។ ក្រោយ​មក​ក៏​លេច​ឮ​ថា មាន​ការ​ទាក់ទង​ជា​មួយ​បុរស​​ម្នាក់​ឈ្មោះ​សិទ្ធ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​មួយ​ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​នាង ប៉ុន្តែ​រឿង​រ៉ាវ​​ទាំង​នោះ​ក៏​​ត្រូវ​បាន​នាង​ច្រាន​ចោល​ទាំង​អស់​ដោយ​វាចា​យ៉ាង​ខ្លី​ថា វាជា​រឿង​មិន​ពិត ។

​ដោយឡែកសម្រាប់​ពាក្យ​ចចាម​អារ៉ាម​​ពី​​ទំនាក់​ទំនង​​ជា​មួយ​បុរសជំនួញ​កាត់​​ចិន​ និង​មាន​ទ្រព្យ​ធន​នេះ អតីត​ហ្វ្រេសស៊ីលេខ​១ ​ឆ្នាំ​២០០៧ រូប​នេះ​បាន​អះអាងថា ទាំង​នេះ​​វាមិន​ខុស​ពី​រឿង​មុនៗ​ឡើយ ពោល​គឺ​វាគ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​​ប៉ុណ្ណោះ​មិន​​មែន​ជា​ការ​​ពិតឡើយ ។ នាង​​អះ​អាង​​បន្ថែម​ថា មក​ទល់​ពេល​នេះ​នាង​មិន​ទាន់​រក​ឃើញ​គូ​ស្នេហ៍​​ណា​ម្នាក់​នៅឡើយ​ទេ ​ហើយ​បើ​នាង​អាចរក​គូ​ស្នេហ៍​ពិតនោះ គឺ​​នាងមិន​លាក់​​លៀម​ឡើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕