ខេត្តសៀមរាប ៖ ស្ត្រីសង្ស័យជាកូនបំណុលក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៤៦៤ ចុះថ្ងៃទី២១ មិថុនា ២០១២ ម្នាក់ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយ៍ត្រី រាជ ចន្ថា នាយការិយាល័យចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងកាលពីរសៀលថ្ងៃទី១ សីហា កន្លងទៅនេះពីបទចេញមូលប្បទានបត្រអត់សាច់ប្រាក់ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ស្ត្រីជាប់ចោទដែលត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង ឈ្មោះសោម ប៊ុនធាន អាយុ៣៣ឆ្នាំទីលំនៅបច្ចុប្បន្នផ្ទះលេខ៦៩ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ ការឃាត់ខ្លួនស្ត្រីជាប់ចោទនេះធ្វើឡើងតាមអំណាចតុលាការបង្គាប់ដោយលោករ៉ែម សុភក្តិ ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទចេញមូលប្បទានបត្រអត់សាច់ប្រាក់ប្រព្រឹត្ត នៅចំណុចសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ តុលា ២០១១ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ