ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីហ្គោ​បើក​​​វ៉ា​រថយន្ត​ហៀរ​ចូល​ទៅ​បុក​ម៉ូតូ​ស្លាប់​បាត់​បង់​ជីវិត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​​មិន​ច្បាស់​ម៉ាក​បុក​ស្លាប់​​នៅ​នឹង​កន្លែង​​ ខណៈ​ជិះ​ម៉ូតូ​​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា ហើយ​​រថយន្ត​បង្ក​​បើ​ក​រត់​​គេច​បាត់​ដោយ​សុវត្ថិ​ភាព។ គ្រោះថ្នាក់​​​ចរាចរណ៍​​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​​នាទី​​យប់​ថ្ងៃទី​១ សីហា ​តាម​មហា​វិថី​ព្រះ​មុនីរ៉េត ​ជិត​វត្ត​នន្ទ​មុនី​ ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ។

​ជនរងគ្រោះ​​ស្លាប់​បាត់​បង់​ជីវិត​​មាន​ឈ្មោះ​កាំង ​ហុងគ្រី ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​​ដេប៉ូ​១ ខណ្ឌទួលគោក ។ ​សព​ជន​រងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​​ទុក​នៅ​​វ​ត្ត​​សំបួរ ​រង់​ចាំ​បង​ប្អូន​​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី ។ ​ចំណែក​ម៉ូតូ​​ខូច​ខាត​ផ្នែក​ខាង​មុខ​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​​​ការិយា​ល័យ​​នគរ​បាល​ចរា​ច​រផ្លូវ​គោក​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕