ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​នាវិក​​អាមេរិក​នឹង​​ប្រគំ​​តន្ត្រី​​សប្បាយ​​រីករាយ​​​នៅ​ផ្សារ​​រាត្រីភ្នំពេញ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបាន​ឲ្យ​ដឹងនៅថ្ងៃទី២ សីហានេះថា ជាផ្នែកមួយនៃបេសកកម្មភាពជាដៃគូនៅ​តំបន់​ប៉ាស៊ីហ្វិក ២០១២ នៅប្រទេសកម្ពុជា ក្រុមតន្ត្រី​របស់កងនាវាសហរដ្ឋអាមេរិក ប្រចាំតំបន់​ប៉ា​ស៊ីហ្វិកនឹងប្រគំតន្ត្រីជូនសាធារណជនទស្សនាដោយឥតគិតថ្លៃនៅផ្សាររាត្រីរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី៥ សីហា ឆ្នាំ២០១២ វេលាម៉ោង ៧យប់ ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ក្រុមតន្ត្រីរបស់កងនាវាសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ី​ហ្វិក មានតន្ត្រីករដែលមាន​ទេពកោ​សល្យ១០រូប បានដើរសម្ដែងជាអន្តរជាតិ ហើយ​បានសម្ដែងជូនមនុស្សរាប់លាននាក់ទស្សនានៅទូទាំង​តំបន់ប៉ាស៊ី​ហ្វិកខាងលិច។ ក្រុមតន្ត្រីនេះ ប្រគំបទចម្រៀងទស​វត្ស​ឆ្នាំ​១៩៦០ ក៏ដូចជាបទចម្រៀងបច្ចុប្បន្ន ដែល​មាន​ការនិយមបំផុត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕