ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បម្រើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​​ត្រូវ​គេ​សម្លាប់​យកបោះ​ចោល

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​ ពីខេត្តព្រះសីហនុ​ឯណោះវិញ មានសេចក្តីរាយការណ៍មកថា សព​ស្រ្តីម្នាក់ត្រូវបាន​ប្រជាពលរដ្ឋប្រទះ​ឃើញនៅ​​ក្បែររបងតំបន់អភិវឌ្ឍន៍កំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ នៅវេលាថ្ងៃត្រង់ថ្ងៃទី២ សីហា ២០១២  ។

ប្រភពបានឲ្យដឹងថា ស្ត្រីដែលត្រូវគេ​សង្ស័យ​ថា​ត្រូវឃាតករវាយសម្លាប់នោះ​មាន​ឈ្មោះហៅក្រៅមុំ អាយុប្រមាណ៣០ឆ្នាំ មុខ​របរ​​ជាស្ត្រីខារ៉ាអូខេ ស្នាក់នៅតំបន់ភូមិថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕