ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីហ្គោ​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៅ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ ​រថយន្ត​រត់គេច​បាត់​ស្រមោល​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​ត្រូវ​រថយន្ត​មួយ​គ្រឿង​​​បុក​ស្លាប់​នៅនឹង​កន្លែង​កើត​ហេតុ​ ​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​ស្រមោល​ ​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​​ថ្ងៃទី​១ ​សីហា ​តាម​មហាវិថី​ព្រះ​​មុនីរ៉េត ​ជិត​វត្ត​នន្ទ​មុនី ​ស្ថិ​ត​ក្នុង​ភូមិ​ដំណាក់​ធំ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ ។

​សាក្សី​ឃើញ​​ហេតុការណ៍​បា​ន​ឱ្យដឹងថា ​​មុនពេល​កើតហេតុ​មានរថយន្ត​មួយគ្រឿង​​មិនចាំ​​ម៉ាក​​បើក​តាម​មហាវិថីព្រះ​មុនី​រ៉េត ​ពីជើង​ទៅ​ត្បូង​ បាន​វា៉​រថយន្ត​មួយគ្រឿង​​ជ្រុល​ចូល​ចំណែក​ផ្លូវ​​ម្ខាង​​ទៀត​ទៅ​បុក​ម៉ូតូ​គុបជ្រុង​៩០ ​ពណ៌​ទឹក​ប៊ិច​​​បើក​ក្នុងទិស​ដៅ​បញ្ច្រាស​​គ្នា ​ចំពី​មុខ​ពេញ​ទំហឹង​លាន​់​ដូច​រន្ទះ​ ​ធ្វើ​ឱ្យ​អ្នក​បើក​មូ៉តូ​ដួល​បោក​ក្បាល​ហូរឈាម​ស្លាប់​បាត់​បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ ​ចំណែក​រថយន្ត​បន្ថែម​ល្បឿន​រត់​គេច​បាត់ ​។ ​តែ​ប្រភព​ខ្លះ​អះ​អាង​ថា ​រថយន្ត​បង្ក​ម៉ាក​វីហ្គោ​ពណ៌​ស ​បាន​បើក​វ៉ា​រថយន្ត​១គ្រឿង​ជ្រុល​ទៅ​បុក​ម៉ូតូ​បើក​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​តែ​ម្តង​ ​។ ​ជន​រងគ្រោះ​ឈ្មោះ​កាំង​ ​ហុងគ្រី ​អាយុ​៣១​ឆ្នាំ​ ​ស្នាក់​​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួល​គោក។

សពជន​រងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សំបួ​រ ​រង់ចាំ​​សាច់​ញាតិ​​ទៅ​ទទួល​យក​​​​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ​។ ​ចំណែក​ម៉ូតូខូច​ខាត​ផ្នែក​ខាង​មុខ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ណ៍​ផ្លូវគោក​ដើម្បី​ស្រាវ​ជ្រាវ​រក​​រថយន្ត​បង្ក​ ៕