ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌ​ចម្រុះ​​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​​​ ៖​​លោក​វរសេ​នីយ៍​ត្រី​​កែវ ​ប៊ុនយឿន​ ​អធិ​ការ​​នគរបាល​ស្រុកព្រះ​នេត្រ​ព្រះ​​បាន​​ឲ្យដឹងថា ​​យោង​តាម​សេច​ក្តី​រាយ​ការណ៍​​របស់​​លោកមេ​ភូមិទឹក​ជោរ​​​ គឺ​​មានក្មេង​​ដើរ​​លេង​​នៅ​តាម​​មាត់​អូរ ​ប្រទះ​​ឃើញ​​គ្រាប់យុទ្ធ​ភ័ណ្ឌ​​ចម្រុះ​​មិនទាន់​ផ្ទុះ​​ជា​ច្រើន​គ្រាប់ កាល​ពី​វេលា​​ម៉ោង៤រសៀល​ថ្ងៃទី៣០​កក្កដា​នៅ​មាត់​អូរ​ក្បែរ​របងវត្ត​ទឹកជោរ​ ​ស្ថិត​ក្នុង​ភូមិទឹក​ជោរ ​ឃុំ​ទឹក​​ជោរ ស្រុក​ព្រះ​នេត្រព្រះ​ ។

គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​​ទាន់​​ផ្ទុះ​ទាំងនោះ​មានគ្រាប់ដេកា​២គ្រាប់ គ្រាប់​​៨០​មីល្លី​ម៉ែត្រ​ចំនួន​២គ្រាប់​​ គ្រាប់បេ​៤០​ចំនួន​៤​គ្រាប់ គ្រាប់បែកដៃ​ចំនួន៤​គ្រាប់​និង​គ្រាប់​កា​អា​​ជា​ច្រើនគ្រាប់​ទៀត ហើយគ្រាប់​ទាំង​នេះ​គឺ​ជាគ្រាប់​​​​ចាស់ៗដែល​សេស​​សល​ពីសម័យ​សង្ក្រាម ។

លោកអធិការ​បានបញ្ជាក់​ថា​បើតាម​ការ​រាយ​​ការណ៍​ពីនគរបាល​ប៉ុស្តិ៍​បានឲ្យ​ដឹងថា​​ នៅ​មាន​​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មិនទាន់​ផ្ទុះ​​​នៅ​​ក្នុង​អូរទៀត ​តែ​យើង​​មិនទាន់​ហ៊ាន​រាវ​រក គ្រាន់តែ​យកគ្រាប់​ដែល​ប្រទះ​ឃើញទាំង​ប៉ុន្មាន​នោះ ​មក​រក្សាទុក​នៅប៉ុស្តិ៍សិន​​ ដើម្បី​រង់​ចាំ​ប្រគល់​ជូនអង្គភាព​ស៊ី​ម៉ាក់​​ យក​ទៅ​កម្ទេច​​​​ចោល បន្ទាប់​មក​នឹង​​ស្នើ​សុំ​កម្លាំង​ជំនាញ​ធ្វើ​ការរាវ​រកក្នុង​ទឹកអូរ​បន្ថែមទៀត ៕