ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ភ្លោះ​​ពិការ​ស្វិត​ដៃជើង​​ទទួល​អំណោយ​ជាថ្មី​ទៀត​

11 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​ថវិកា​ចំនួន​៨៥​​ដុល្លារ​ជា​អំណោយ​​របស់​សប្បុរស​ជន​បាន​យក​ជូន​កូន​ភ្លោះ​​ពិការ​ស្វិតដៃ​ជើង និង​ជីដូន​ដែល​រស់​នៅ​ក្នុង​វត្តភ្នំ​​ស្ទឹង​ត្រែង ​ភូមិ​រាជានុ​កូល សង្កាត់​ស្ទឹង​​ត្រែង ​​ក្រុង​ស្ទឹងត្រែង ​កាលពី​ព្រឹក​ថ្ងៃទី​២ សីហា ២០១២ ។

លោក​យាយ ទូ គឹម​ឡេង ជីដូន​របស់​កូន​ភ្លោះ​​ទាំង​២ ​​សម្តែង​​នូវទឹក​មុខ​សប្បាយ​រីក​រាយ​​នៅពេល​​បាន​ទទួល​ថវិកា​ពី​សប្បុរស​ជន​ជា​បន្ត​បន្ទាប់​ដើម្បី​ជីវភាព និង​ថែរក្សា​ចៅ​ទាំង​២​ទៅ​មុខ​ទៀត ។ លោក​យាយ​បាន​និយាយថា ​ចៅ​របស់​គាត់​ទាំង​២ឥឡូវ​នេះ​ មាន​​ទឹក​មុខ​ស្រស់​បស់​​​ជាង​សព្វ​ដង មួយ​វិញ​ទៀត​តាំងពី​ទទួល​ទាន​ថ្នាំ​ខ្មែរ​មក​​ដូច​ជា​មាន​កម្លាំង​ជាង​មុន ។

កូនភ្លោះ​ដួង ហ៊ួ និង​ដួង ហៃ ​បាន​សម្តែង​ការ​ត្រេក​អរ​ បន្ទាប់​ពី​ទទួល​បាន​អំណោយ​របស់​សប្បុរស​ជន​​ជា​ហូរហែ ​ដែល​អំណោយ​ទាំង​នោះ​​អាច​ជួយ​ឱ្យ​ពួក​គេ​យក​ប្រើ​ប្រាស់​ក្នុង​ការ​ទិញ​ថ្នាំ ព្យា​បាល​​ជំងឺនានា​​នៅពេល​គេ​ឈឺ​ម្តងៗ​​ មួយវ​ិញ​ទៀត​ថវិកា​របស់​សប្បុរសជន​​មួយ​ចំណែក​ធំ គឺ​សម្រាប់​ទិញ​អាហារ​ចិញ្ចឹម​​ក្រពះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕