ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី ៖ វាយ​ប្រហារ​​​អគារ​​យោធា​មួយនៅ​​បេន​​ហ្គាហ្ស៊ី

13 ឆ្នាំ មុន

មានការ​វាយ​ប្រហារ​ដោយ​គ្រឿង​ផ្ទុះ​​កាលពី​​​​ព្រឹក​ថ្ងៃទី១​សីហា​ប្រឆាំង​ការិយាល័យ​​ភ្នាក់​ងារ​ស៊ើប​​ការណ៍​​យោធា​​​លីប៊ី​​​​នៅ​​​ក្រុង​បេន​ហ្គាហ្ស៊ី​​ ភាគ​​ខាង​កើត​ប្រទេស​ ។​​​យោងតាម​​សាក្សី​ទាំងឡាយ​​និង​កង​កម្លាំង​សន្តិសុខ​​​ថា​ពួក​ជន​​​​​មិន​ស្គាល់​​​​​មុខ​ដែល​​​​ស្ថិត​លើ​រថយន្ត​មួយ​គ្រឿង​​​​បាន​គប់​គ្រឿង​​​​​ផ្ទុះមួយ​មក​​លើ​​​​​​​​អគារ​ការិយាល័យ​​​នោះ​​ដែល​ស្ថិត​​នៅមហា​​​វិថី​ ឌូបៃ​ ។ កញ្ច​ក់​​​អគារ​​​​ជាច្រើន​​​​ត្រូវ​​បែក​​ដោយ​​​សារការ​ផ្ទុះ​​យ៉ាង​ខ្លាំង​ ។ ​នេះ​ជា​​លើក​​​​ទី​៣​ហើយ​​​​ដែល​​អគារ​នោះ​​រង​ការ​វាយ​ប្រហារ​​​តាំងពី​​​ដើម​ឆ្នាំ២០១២​មក ។

ទោះបីជា​យ៉ាងណា​​ ​ការ​​​វាយ​​​ប្រហារ​លើក​​នេះ​ពុំ​​បណ្តាល​ឱ្យ​​​​មនុស្ស​​ណា​ម្នាក់​​​ត្រូវ​​របួសឡើយ ។ សម្រាប់​​ពលរដ្ឋ​លីប៊ី​ជាច្រើន​​ក​​នៅក្រុង​​បេន​​ហ្គា​ហ្ស៊ី​​​ចង់​បាន​​ស្វ័យភាព​​កាន់​តែ​​ច្រើន​​​ពី​រដ្ឋា​ភិបាល​​ កណ្តាល​​ក្រុងទ្រីប៉ូលី ។​​​កាលពី​យប់​​​ថ្ងៃទី៣១ កក្កដា កន្លងមក​នេះ​  ​ ​​​នៅ​​​កណ្តាល​​​ក្រុង​​បេន​​ហ្គាហ្ស៊ី​ជាទីក្រុង​​​​​​​បង្អែក​​​​របស់​​ពួក​​បះបោរ​​ពេល​​ប្រយុទ្ធ​​​​ដើម្បី​​​​ផ្តួល​​រំលំ​​របប​​​​​លោក​​មូអាម៉ា​កាដាហ្វី និយោជិត​​៧​នាក់ របស់​​​អឌ្ឍ​ចន្ទ​ក្រហម​​​​​អុីរ៉ង់​​ត្រូវ​បាន​​ពួក​ជន​​ប្រដាប់​អាវុធចាប់​​ពង្រត់​ ។ អ្នក​​ទាំង៧​​នាក់​នោះ​ ធ្វើ​ដំណើរ​តាម​រថយន្ត​​​មក​កាន់​​សណ្ឋាគារពេល​​ត្រូវ​​ចាប់​​ពង្រត់ ៕