រាជធានីភ្នំពេញ ៖ លោកសាំង សូស័ក្តិ ដែលគេស្គាល់ថា ជាតួឯកល្ខោនបាសាក់ដែលមានកេរ្តិ៍ឈ្មោះល្បីតាមរយៈទេពកោសល្យសម្តែង និងច្រៀងបទចម្រៀងបាសាក់ ហើយក៏ជាគ្រូបុរាណម្នាក់ និងមានប្រពន្ធរហូតដល់ទៅ៩នាក់ឯណោះ ។ ស្តេចល្ខោនបាសាក់លោកសាំង សូស័ក្តិ ពេលនេះមានវ័យ៦១ឆ្នាំហើយ បានធ្លាក់ខ្លួនឈឺត្រូវប្រពន្ធនាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៩ កក្កដា ២០១២ កន្លងទៅ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យឃើញថា លោកមានជំងឺរលាកសួតខ្លាំង ។
ទន្ទឹមនឹងឮដំណឹងថា លោកសាំង សូស័ក្តិ មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី២ សីហា ២០១២ លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ សិល្បការិនីដែលជាសមាជិកនៃសមាគមសិល្បករខ្មែរមួយចំនួនទៅសួរសុខទុក្ខ និងនាំយកថវិការបស់សមាគមទៅប្រគល់ជូនចំនួន១០ម៉ឺនរៀល និងថវិកាផ្ទាល់របស់លោកសុះ ម៉ាច ចំនួន១០ម៉ឺនរៀល ព្រមទាំងថវិកាសិល្បករ សិល្បការិនីដែលទៅចូលរួមសួរសុខទុក្ខជាមួយគ្នានោះចំនួន៨ម៉ឺនរៀលផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ