ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​ច្បាប់​​ចរា​ចរណ៍ និង​ទប់​ស្កាត់​​សកម្ម​ភាព​ចោរ​កម្ម​ខណ្ឌ​​សែន​សុខ​ឆែក​ឆេរ​​តាម​ផ្លូវ​ជា​ប្រចាំ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដើម្បី​ពង្រឹង​ច្បាប់ចរា​ចរណ៍​ផ្លូវគោក​នៃ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​​ទប់​ស្កាត់​​សកម្ម​ភាព​ប្លន់​ប្រដាប់​​អាវុធ​ផ្សេងៗ​គណៈ​បញ្ជា​ការ​​ឯក​ភាព​ខណ្ឌ​មាន​ជ័យ ដឹក​នាំ​ដោយ​លោក​ជា​ ខេមា អភិ​បាល​រង​ខណ្ឌ​​កាល​ពី​វេលា​ម៉ោង​​៣​រសៀល​​​ថ្ងៃទី​​១​ សីហា ២០១២ ​បាន​ចុះ​ត្រួត​ពិនិត្យ​​​អាវុធ​ជាតិ​ផ្ទុះ និង​ត្រួត​ពិនិត្យ​ច្បាប់​ចរា​ចរណ៍​​​ផ្លូវ​គោក ស្ថិតនៅ​លើ​ផ្លូវ​លេខ​​១៩៨៦ ​សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ​ដោយ​មាន​ការ​ចូលរួម​ពី​កម្លាំង​នគរបាល​​ជាច្រើន​នាក់​​ផង​ដែរ ។

​លោក​ជា ​ខេមា ​បាន​ឱ្យ​ដឹងថា យុទ្ធនា​ការ​​នេះ​ធ្វើ​ឡើង​តប​តាម​ការណែ​នាំ​របស់​​សាលា​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​អភិ​បាល​​ខណ្ឌ​សែនសុខ ​ដើម្បី​ចូល​រួម​ទប់ស្កាត់​​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធផ្សេងៗ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​​ និង​ត្រួតពិនិត្យ​​ច្បាប់​ចរា​ចរណ៍​ជើងគោក ​ពោល​ការ​​ឃាត់​អ្នក​ដំណើរ​​ដែល​ជិះ​ម៉ូតូ​គ្មាន​​មួក​ គ្មាន​កញ្ចក់ និង​បើក​​រថយន្ត​គ្មាន​​ឯក​សារ ​ច្បាប់​ពាក់​ព័ន្ធ​ត្រឹមត្រូវ ។

​លោក​បន្តថា ​កន្លងទៅ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ​​​ចុះ​ប្រតិបត្តិ​ការ​ជាច្រើន​លើ​ក​ដោយ​ទទួល​បាន​​លទ្ធ​​ផល​ល្អ​​ប្រសើរ​ ក៏​​ណែ​នាំ​​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​​ និង​រថយន្ត​​ដែល​គ្មាន​លិខិត​​ស្នាម ពាក់​ព័ន្ធ​ផ្សេងៗ​​ឱ្យ​យល់​ដឹង​ពីច្បាប់​​ចរាចរណ៍​​ជើងគោក ។ ​ការ​ត្រួតពិនិត្យ​​ គឺធ្វើ​ជា​រៀង​រាល់​ថ្ងៃថែម​ទៀត​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕