ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េវ​ហ្វ័រ​បុក​រ៉ឺម៉ក​ម៉ូតូ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖រថយន្តរ៉េវ​ហ្វ័រ​ ពណ៌​ទឹក​សមុទ្រ​ ​បើក​បរ​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​រេ​​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឱ្យ​​រ៉ឺ​ម៉ក​ម៉ូតូ​​ស្រុញ​ផ្នែក​ខាង​មុខ​​ ​តែ​មិន​មាន​រង​របួស​ទេ ​​កាលពី​វេលា​ម៉ោង​១និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២ ​សីហា ​តាម​ផ្លូវ​លេខ​១៨២​ សង្កាត់​អូរ​ឫ​ស្សី​ទី​២ ​ខណ្ឌ​៧​មករា​។

សាក្សី​បាន​ឱ្យដឹងថា ​រថយន្តរ៉េវ​ហ្វ័រ​​បើក​តាម​ផ្លូវលេខ​១៨២​ ពីលិច​ទៅ​កើត​ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​គ្នា​៤នាក់ ​បើកពី​កើត​ទៅ​លិច​​ក្នុងទិស​ដៅ​​បញ្ច្រាស​​គ្នា ​ខណៈ​មកដល់​ចំណុច​ខាងលើ​រថយន្ត​ក៏​​រេ​​ចង្កូត​ជ្រុល​ទៅ​បុក​​រ៉ឺ​ម៉ក​ម៉ូតូ​ ​ដោយឡែក​អ្នក​បើក​រ៉ឺ​ម៉កលោត​ចេញ​​ទាន់​ទើប​មិន​បណ្តាល​ឱ្យ​រង​របួស​ ចំណែក​ភ្ញៀវ​ដែល​ជិះ​​លើ​​រ៉ឺ​ម៉ក​​​ក​៏​មិន​មាន​​​រង​របួស​ដែរ​ តែ​រ៉ឺម៉ក​ស្រុញ​ខាង​​មុខ​ ។ រ៉ឺ​ម៉ក​​ម៉ូតូ​មាន​ដឹក​ភ្ញៀ​វ​ចំនួន​៣នាក់​ជា​បុរស ​។ បន្ទាប់​ពី​បុក​គ្នា​ ​ភ្ញៀវ​ទាំងបី​នាក់​​នោះ​បាន​នាំ​​គ្នា​​ជិះ​​ម៉ូតូឌុប​ចេ​ញ​ទៅ​បាត់​នៅ​សល់​តែ​ម្ចាស់​​រ៉ឺ​ម៉ក​ ​និងអ្នក​បើក​រថយន្ត​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា ​។ ​ ​

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​២​បាន​ធ្វើ​​ការ​ចរចា​គ្នា​ ដោយ​ម្ចាស់​រ៉ឺ​ម៉ក​​ម៉ូតូ​ទាម​ទារ​សំណង​​ចំនួន​​៣០០​ដុល្លារ​សម្រាប់​ជួស​ជុលរ៉ឺ​ម៉ក​​ម៉ូតូ​ ​តែ​ម្ចាសស់​រថយន្ត​មិន​ព្រម​​ ហើយ​តម្រូវ​ឱ្យ​សមត្ថ​កិច្ច​វាស់​វែង​យក​រថយន្ត​និង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​៧​មករា​ ​​​ដើម្បី​ដោះ​ស្រាយ​បន្ត​ ៕