ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងត្បូង​​និងតួកគី​ចុះ​ហត្ថលេខា​​​លើកិច្ច​​ព្រមព្រៀង​​ផ្លាស់​ប្តូរសេរី​

13 ឆ្នាំ មុន

រដ្ឋមន្ត្រី​​​ពាណិជ្ជកម្ម​​កូរ៉េ​ខាងត្បូង​លោក​ BARK TAR-HO ថ្លែង​​ថា​​ប្រទេស​​​​កូរ៉េ​ខាង​ត្បូង​​​​​និងតួកគី​​បាន​​ចុះ​​ហត្ថ​លេខា​​កាលពី​​ថ្ងៃទី​១​សីហា​​​​​លើ​​កិច្ចព្រមព្រៀង​ផ្លាស់​ប្តូរ​​សេរីមួយ​ដែល​​បើក​ផ្លូវ​ឱ្យ​បណ្តា​សហគ្រាស​​​​កូរ៉េ​​ខាង​ត្បូង​​បង្កើន​សកម្មភាព​ក្នុង​ប្រទេស​តួកគី ។​
លោក​ BARK TAE-HO និង​សមភាគី​​​​​​តួកគី​លោក​​​​​ហ្សា​ហ្វ័រ​​កា​​ក្លាយ៉ាន​​​​បាន​ចុះ​​​ហត្ថ​​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​នោះនៅ​​ទីក្រុង​​អង់​ការ៉ា​រដ្ឋ​ធានី​​តួកគី  ។ ​

ក្នុង​សង្កថា​នា​ឱកាសពិធី​ចុះ​ហត្ថលេខា​​​លើ​កិច្ច​ព្រមព្រៀង​នោះ​​​លោក BARK ថ្លែង​ថា កិច្ច​ព្រមព្រៀង​​ផ្លាស់​ប្តូរ​សេរី​​កូរ៉េខាង ត្បូង-តួកគី នឹងជា​តំណាង​គ្រឹះ​​​​រឹងមាំ​មួយ​នៃ​ការ​ពង្រីក​​សេដ្ឋកិច្ច​និងពាណិជ្ជ​កម្ម​​របស់​​ប្រទេស​​ទាំង២ ។ ទំហំ​នៃការ​ផ្លាស់ប្តូរ​​​​រវាង​ប្រជាជាតិ​​ទាំង២​​នឹង​មាន​​​ការ​បង្កើន​ដល់ទៅ​១០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​​២ឬ៣ឆ្នាំខាង​មុខ​នេះ ហើយ​អាច​រហូតដល់​​​ទៅ​​២០ពាន់​​លាន​ដុល្លារ​ផង​នាពេល​អនាគត ។​​

លោក​ BARK ឱ្យ​​​ដឹងថា​​ លោក​នឹងខំ​​ធ្វើ​​យ៉ាង​​​​​ណា​ឱ្យ​​​សភា​ជាតិ​អនុម័ត​លើ​កិច្ច​ព្រម​​​ព្រៀង​​​នោះ​ដើម្បី​អាច​ចូល​ជា​​ធរមាន​នា​ដើម​​ឆ្នាំ​ខាង​មុខនេះ ។​ចាប់តាំងពី​​ខែមីនា​​​ឆ្នាំ​២០១០​មក​​ប្រទេស​ទាំង​២​បានធ្វើ​​​ការ​​​ចរចា​៤​លើក​​​​​មក​ហើយ​លើ​កិច្ច​ព្រមព្រៀង​​​ផ្លាស់​ប្តូរ​​​សេរីនោះ ៕​