រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣១ កក្កដាសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទបាញ់បោះសេរី និងកាន់អាវុធដោយគ្មានការអនុញ្ញាត ។ មន្ត្រីនគរបាលដែលសាលាដំបូងសម្រេចឃុំខ្លួនឈ្មោះសោម ហុង ហៅម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ ។
បានជាមានការឃុំខ្លួនមន្ត្រីនគរបាលរូបនេះដោយយោងទៅលើសកម្មភាពរបស់គេ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ កក្កដា ២០១២ សោម ហុង ហៅម៉ាប់ និងមិត្តភក្តិ២នាក់ទៀតម្នាក់ជាមន្ត្រីយោធា និងម្នាក់ទៀតជាចិនលក់បបរមាន់នៅផ្សារកំពង់ស្ពឺ បានចេញពីច្រៀងខារ៉ាអូខេយីហោផ្លាហ្សា ហើយសប្បាយចិត្តពេកក៏ជិះម៉ូតូម៉ាកណៃហត ១គ្រឿងទៅជិតដល់អង់តែនទួលគោកក៏មានការផ្ទុះអាវុធ១គ្រាប់លេង ភ្លាមនោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌទួលគោក ល្បាត២៤ម៉ោងចាប់ឃាត់ខ្លួន នឹងបញ្ជូនទៅកាន់ទីបញ្ជាការរាជធានី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ